
ភ្នំពេញ ៖ កម្លាំងនគរបាល នាយកដ្ឋា ន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយ អង្គការ IGM ចុះបង្ក្រាប ទីតាំងជួញដូរផ្លូវភេទ ដ៏ធំ ២ កន្លែង នៅក្នុងភូមិសាស្ត្រ ខណ្ឌចំការមន និង បន្តមកខណ្ឌដូនពេញវេលាម៉ោង ២០:៤០នាទី យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ។
ប្រភពព័ត័មានពី សមត្ថកិច្ច ដែលចុះបង្ក្រាប កន្លែង រកស៊ី ផ្លូវភេទ ខាងលើនេះ បានឲ្យដឹង ថា ទីតាំងទី១ ស្ថិតនៅក្នុងហាងម៉ាស្សា តាម បណ្តោយផ្លូវសុធារស ទល់មុខខារ៉ាអូខេ X2 ក្នុងទន្លេ បាសាក់ ខណ្ឌចំការមន ដោយសមត្ថកិច្ច ឃាត់ខ្លួនបាន នារីបម្រើ ផ្លូវភេទចំនួន១១នាក់ សុទ្ធសឹងជា ជនជាតិវៀតណាម ហើយក៏បានឃាត់ខ្លួន បុរសបាន ៥នាក់ផងដែរ ដែលមករកផ្លូវភេទ ។
ចំណែកទីតាំងទី២ ស្ថិតនៅចំណុច ផ្ទះលេខ ១៤៨ ផ្លូវលេខ ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងឃាត់ខ្លួននារី រូបស្រស់ក្ មេងចំនួន១០នាក់ និងបុរស៣ នាក់ទៀត ។ ប្រភពដដែរបានបន្ត មុននឹង ឈា នដល់ការចុះឆែកឆេរ ទីតាំង២ខា ងលើនេះ ដោយយោងទៅ តាមពាក្យបណ្តឹង របស់ភ្ញៀវ ដែល ចូលទៅម៉ាស្សា បានប្តឹងទៅអង្គការ IGM សុំឲ្ យចុះមកជួយសង្គ្រោះនារីដែល ត្រូវគេបង្ខំ ឲ្យមក បម្រើការផ្លូវភេទ នៅក្នុងហាងខាងលើ ។
ក្រោយពីអង្គការទទួលបានដំណឹង ភ្លាមៗ នោះ ភាគីអង្គការបានសហការ ជាមួយ សមត្ថកិច្ចចម្រុះ នាយកដ្ឋានប្ រឆាំងការជួញដូរមនុស្ស ដែលដឹ កនាំដោយព្រះរាជអាជ្ញារង អមសា លាដំបូលរាជធានី ភ្នំពេញ ចុះឆែកឆេរក្នុងហាងម៉ាស្សា ខាងលើទើបបានឃើញ ជាក់ស្តែងថា ពិតជាមានការជួញដូរ ផ្លូវភេទ ប្រាកដមែន ដូច្នេះសមត្ថកិច្ចសម្រេចកសា ងសំណុំរឿងឃាត់ខ្លួនពួកគេ យកទៅកាន់ ការិយា ល័យ ប្រឆាំងកា រជួញដូរផ្លូវភេទ។ ជុំវិញការឃាត់ខ្លួនពួកគេខា ងលើនេះ សមត្ថកិច្ចមិនទាន់អាច បញ្ជក់ ថា នឹងមានចំណាត់ការយ៉ាងណានៅ ឡើយទេ៕





ប្រភព៖ DAP News
