Friday, October 18, 2013

លំ​ហាត់ប្រាណ​ក្រោយ​កើត​ជំងឺមហារីក​សុដន់​

By on 1:46 PM
ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​អាចជួយ​អ្នក​ដែល​កើត​មាន​ជំងឺ​មហារីក​សុដន់​ទទួលបាន​នូវ​ភាពរឹងមាំ និង​កម្លាំង​។​
American Council on Exercise បាន​បង្ហាញ​ពី​ដំបូន្មាន​ដូចខាងក្រោមៈ​
  • ​មុននឹង​ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​ការដាក់កំហិត​, បម្រាម ឬ​ការណែនាំ​នានា​ពី​លំ​ហាត់ប្រាណ​នោះ​
  • ​ពិចារណា​ធ្វើការ​ជាមួយនឹង​អ្នកជំនាញ​ខាង​លំ​ហាត់ប្រាណ​នេះ​ដែល​ពួកគេ​មានបទពិសោធន៍​ធ្វើ​លំ​ហាត់ប្រាណ​លើ​អ្នក​ដែល​មាន​ជំងឺ​មហារីក​សុដន់​
  • ​សូម​ចាប់ផ្តើម​វា​សន្សឹមៗ​
  • ​សូម​ទុក​ពេល​ដល់​ខ្លួន​អ្នក​អោយ​មាន​ពេល​សម្រាក​ចន្លោះពេល​នៃ​ការធ្វើ​លំ​ហាត់ប្រាណ ហើយ​សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មាន​បញ្ហា​នានា​
  • ​សូម​ស្វែងរក​ការគាំទ្រ​ពី​អ្នក​កើត​ជំងឺ​មហារីក​សុដន់​ដទៃទៀត​៕

ប្រភព៖ សុខភាព