
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលដើរឆ្លងថ្នល់ ដើម្បីទិញអាហារយកមកបរិភោគ ហើយត្រូវរថយន្តកាមរីបុកផ្លោងប្រមាណជា២០ ម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ឋិតនៅកំណត់ផ្លូវជាតិលេខ ៥ ចំណុចមុខផ្សារកណ្តាល ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះមាន សារិន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបជាកម្មករ មានលំនៅឋានភូមិកើតហេតុខាងលើនេះ។
បើតាមប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើ ដើរតាមចិញ្ចើមផ្លូវពីកើតទៅលិច ពេលជនរងគ្រោះដើរមកដល់ចំណុចមុខផ្សារកណ្តាល ដែលជាកន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ស ដោយមិនចាំស្លាកលេខទៅបុកជនរងគ្រោះប៉ើងដូចប្រមាណជា២០ម៉ែត្រ បោកក្បាលនឹងថ្នល់ស្លាប់នៅកន្លែងតែម្តងទៅ។ ចំណែកអ្នកបើករថយន្តបង្ករពេលឃើញហេតុការណ៍ដូចនេះ បានបើកបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុនគបាលចរាចរណ៍ក្រុងបានធ្វើការចុះវាស់វែងកន្លែងកើតហេតុរួច ក៏បានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ កំណើតថ្មី
