Wednesday, October 16, 2013

ម៉ូតូ​និង​រថយន្តបុក​គ្នា​ត្រង់​ចំ​ណុ​ចលូវកែង​របួសធ្ងន់​ម្នាក់​

By on 10:24 AM
ម៉ូតូ​និង​រថយន្តបុក​គ្នស​ត្រង់​ចំ​ណុល​ផ្លូវកែង​របួសធ្ងន់​ម្នាក់​
ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ សង្គ្រោះ ភ្លាម ខណៈដែល​រួប​គេ​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង​ទៅបុក​រថយន្ត​តូ​យូ​តា​ពេញ ទំ​ហឹ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០១៣ តាម​បណ្ដោយ​ផ្លូវ​លេខ​២០0៤ កែង​និង​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​សាក្សី​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1E-4113 ជិះ​ម្នាក់ឯង ធ្វើដំណើរ​តាម​បណ្ដោយ ផ្លួ​វ​សហព័ន្ធ​រូ​ស្ស៊ី ក្នុងទិសដៅ ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ខណៈ​មកដល់ ចំណុច កើតហេតុ ស្រាប់ ជ្រុល​ទៅបុក​រថយន្ត​តូ​យូ​តា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1-1815 ធ្វើដំណើរ​តាម បណ្ដោយ ផ្លូវ​លេខ​២០០៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បាន​បុក យ៉ាង ពេញទំហឹង​បណ្ដាល​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹង​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច វាស់វែង​និង​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។​គូរ​បញ្ជាក់​ផងដែរ​ថា ក្នុងករណី​ខាងលើនេះ​បណ្ដាលមកពី អ្នកជិះ​ម៉ូតូ ស្រ​វិ​ង​ហើយ បើកបរ​ក្នុង​ល្បឿន​លឿន​ទៀត​នោះ​ពេលដែល​មកដល់ ផ្លូវកែង​ហើយ​មិន​បន្ថយល្បឿន​ក៏​បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​រថយន្ត​ខាងលើ​តែម្តង ៕
snapshot20131016041128
snapshot20131016041121
snapshot20131016041109