Breaking News

Friday, November 8, 2013

នារី​វ័យ​ក្មេង​ម្នាក់​ តូច​ចិត្ត​ម្តាយ​ស្តី​បន្ទោស រឿង​ដើរ​លេ​ងពេល​យប់​ ចង​.ក​សម្លាប់​ខ្លួន​

By on 10:17 PM
ខេត្តស្វាយរៀង ៖ នារិវ័យក្មេងម្នាក់ បានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន ដោយយកអាវយឺត ចងភ្ជាប់ ទៅនឹងចម្រឹងបង្អួច ខណៈតូចចិត្តម្តាយ ស្តីបន្ទោសរឿងដើរលេងពេលយប់ បង្កឱ្យមានការភ្ញាក់ ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៦ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។
បើតាមស្ត្រីជាម្តាយប្រាប់ឱ្យដឹងថា កូនស្រីរបស់គាត់ដែលស្លាប់នេះ ឈ្មោះគង់ តឿ អាយុ១៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត ។ ប្រភពបន្តថា កាលពីយប់ថ្ងៃទី០៥វិច្ឆិកា រូបគាត់បានស្តី បន្ទោស កូនស្រីរឿងដើរលេងពេលយប់ ដោយខ្លួនជាស្រី មិនគួរដើរលេងយប់ជ្រៅនោះឡើយ ម្យ៉ាងទៀតព្រឹកឡើងត្រូវទៅធ្វើការ បើអត់ងងុយទៅជាឈឺមិនខាន ។
ប្រភពឱ្យដឹងទៀតថា គ្រាន់តែនិយាយមិនទាន់ចប់ស្រួលបួលផង កូនស្រីរបស់គាត់ ក៏រត់ចូលទៅ សំងំដេកបាត់ទៅ ។ លុះព្រឹកឡើង នៅពេលរូបគាត់ចុះមកដី មិនលឺសំឡេងកូនបោសសម្រាម ដូចរាល់ដង ក៏មានការសង្ស័យរួចឡើងទៅលើផ្ទះ ស្រាប់តែឃើញកូនស្រី ចង.កស្លាប់បាត់ ទៅហើយ ៕

អាហារ​រំលាយ​ជាតិ​ខ្លាញ់​ដែល​អ្នក​មិន​ធ្លាប់​ដឹង​

By on 10:01 PM


ការ​ធាត់​ជ្រុល និង​ការ​លើស​ទម្ងន់​ធម្មតា​គឺ​ជាទុក្ខ​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​មនុស្ស​ភាគច្រើន ដោយ សារ​ តែ​វា​ធ្វើអោយ​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​ច្រើន​។ មនុស្ស​ច្រើន​តែ​ញ៉ាំ​អាហារ​ដែល​ធ្វើ​អោយ​ឡើង​ជាតិ​ខ្លាញ់ និង​កាបូ​អ៊ី​ដ្រាត​ច្រើន​ជាង​ញ៉ាំ​អាហារ​រំលាយ​ជាតិ​ខ្លាញ់​។ 

​វាមិនមែន​ជា​រឿង​មួយ​យុត្តិធម៌​នោះទេ​ ក្នុង​ការប្រឈមមុខ​នឹង​បញ្ហា​សុខភាព​ដែល​អ្នក​អាច​លុប​បំបាត់​វា​បាន​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​នៅពេល​ដែល​អ្នក​គិត​ថា​ចង់​សម្រក​ទម្ងន់​វិញ ហើយក៏​មាន​វិធី​មួយចំនួន​ដែល​ពិតជា​មាន​ប្រសិទ្ធភាព​មែន​។ ការ​ហាត់ប្រាណ និង​របប​អាហារ​តែមួយ​មុខ​មិន​អាច​ធ្វើអោយ​អ្នក​សម្រេច​បំណង​បានឡើយ តែ​អ្នក​ត្រូវតែ​បន្ថែម​ថ្នាំ​បំប៉ន​មួយចំនួនទៀត​។ 

​ចំពោះ​អាហារ​រំលាយ​ជាតិ​ខ្លាញ់​មិន​ត្រឹមតែ​ជួយ​អោយ​ស្រក​ទម្ងន់​តែ​ប៉ុន្តែ​វា​អាច​ជួយ​អោយ​អ្នក​កុំ​ញ៉ាំ​អាហារ​ធ្វើអោយ​កើត​ជំងឺមហារីក​ទៀតផង មានន័យ​ថា​របប​អាហារ​ដែល​អ្នក​ញ៉ាំ​ដើម្បី​រំលាយ​ជាតិ​ខ្លាញ់​ច្រើនតែ​ជា​អាហារ​មក​ពី​ធម្មជាតិ និង​ធ្វើអោយ​ក្មេង​ជាង​វ័យ និង​សប្បាយ​ចិត្ត​កាន់តែខ្លាំង​។ ខាងក្រោម​នេះ​គឺជា​អាហារ​រំលាយ​ជាតិ​ខ្លាញ់ ១០​ប្រភេទ​៖

​សណ្តែកសៀង​
•​    ​សណ្តែកសៀង​គឺជា​អាហារ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដែលជា​ជម្រើស​ដំបូង​គេ​។​
•​    ​វា​ជួយ​បន្ថែម​ថាមពល​ដល់​សាច់ដុំ និង​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​បាន​លឿន​ទៀតផង​។​

ម្ទេស​ផ្លោក​
•​    ​ម្ទេសផ្លោក​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ម្យ៉ាង​ឈ្មោះថា Capsaicin ដែល​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ដែល​រាងកាយ​មិន​ត្រូវការ​បាន​។​

សាច់​គ្មាន​ជាតិ​ខ្លាញ់​•​    ​វា​ដូច​គ្នា​នឹង​សណ្តែកសៀង​ដែរ គឺជា​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដែល​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​លឿន​។​
•​    ​វា​មាន​ឥទ្ធិពល Thermogenic យ៉ាងខ្ពស់ ដូច្នេះ​វា​នឹង​អាច​រំលាយ​ជាតិ​ខ្លាញ់​បាន​ច្រើន​

​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​
•​    ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​កាលស្យូម និង​វីតាមីន D
•​    ​វា​នឹង​បង្កើន​ទំហំ​សាច់ដុំ និង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​

​ផ្លែ​ក្រូចថ្លុង​
•​    ​ផ្លែ​ឈើ​នេះ​ផ្ទុក​ទៅដោយ​វីតាមីន C ដែល​ជួយ​បង្កើន​ការរំលាយ​អាហារ​ពី​ធម្មជាតិ​
•​    ​វា​ក៏​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​រាងកាយ​ដែរ​
•​    ​វា​គឺជា​ហារ​អាហារ​គ្មាន​កាឡូរី​សោះ ដូច្នេះ​អ្នក​អាច​សម្រក​ជាតិ​ខ្លាញ់​បាន​។​

​ផ្លែ​ប៉ម​

•​    ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​បំប៉ន​មួយ​ប្រភេទ​ឈ្មោះថា Pactin ដែលជា​អ្នក​ជួយ​គ្រប់គ្រង​កោសិការ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​
•​    ​បើសិន​ជា​អ្នក​អាឡែ​ហ្ស៊ី​នឹង​ផ្លែ​ប៉ម ចូរ​ញ៉ាំ​ផ្លែឈើ​ផ្សេង​ទៀត​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក ព្រោះ​ក្រៅពី​ទឹក​ក៏​មាន​សារធាតុ​អង់​ទី​អុកស៊ីដ​ង​ដែល​ជួយ​ពង្រឹង​ដល់​ការរំលាយ​អាហារ និង​បន្ថយ​ជាតិ​ខ្លាញ់​
•​    ​មិន​ត្រូវ​វា​ច្រើន​ពេក​ទេ ព្រោះ​វា​នឹង​បណ្តាលអោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​កើនឡើង​

​ត្រី​
•​    ​ត្រី​គឺជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន​ដ៏​ល្អ​មួយ ហើយ​វា​ក៏​ជួយ​គ្រប់គ្រង​ការរំលាយ​អាហារ​ក្នុង​ខ្លួន​ដែរ​
•​    ​វា​មាន​ឥទ្ធិពល​យ៉ាង​ផ្ទាល់​ទៅលើ​ការរំលាយ​អាហារ និង​គ្រប់គ្រង​ជាតិ​ខ្លាញ់​ដែល​ស្តុក​ក្នុង​ខ្លួន​

​តែ​បៃតង​
•​    ​តែ​បៃតង​ជួយ​បង្កើន​របត់​ឈាម​រត់ និង​គ្រប់គ្រង​ចង្វាក់បេះដូង​
•​    ​វា​ជួយ​រំលាយ​កាឡូរី និង​បង្កើន​ការរំលាយ​អាហារ​

​បឺ​សណ្តែកដី​
•​    ​វា​ជួយ​បង្កើត​ទំហំ​សាច់ដុំ និង​បង្កើន​ការរំលាយ​អាហារ​មក​នៅក្នុង​កម្រិត​មាន​សុខភាព​ល្អ​
•​    ​វា​ក៏​ជួយ​បង្កើន​ចំនួន​អ័រម៉ូន Testosterone ក្នុង​ខ្លួន​ផងដែរ​

​ស៊ុត​
•​    ​ស៊ុត​ជួយ​បង្កើន​ទំហំ​សាច់ដុំ និង​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​យ៉ាង​លឿន​៕

ប្រភព៖ សុខភាព

ប្រទះឃើញ​សាកសព​បុរស​ម្នា​ក់បាន​រថយន្តបុក​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម​

By on 9:50 PM

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ខណៈដែល​ត្រូវ​រថយន្តបុក ។ ការប្រទះឃើញ​សាកសព​នេះ​កាល​ថ្ងៃទី​០៨ វិច្ឆិកា ២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ខាងមុខ​រោងចក្រ​អគ្គិសនី ស្ថិតក្នុង​ភូមិ​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​

​ជនរងគ្រោះ​អាយុ​ប្រហែល​២២​ឆ្នាំ ភេទ​ប្រុស សម្បុរ​ខ្មៅ​ស្រអែម ស្លៀកខោ​ខ្មៅ ជើងវែង ពាក់​អាវយឺត ខ្មៅ​ដៃខ្លី និង​ពាក់​ស្បែកជើង​សម្រែក​ស៊ក ត្រូវ​រថយន្តបុក និង​កិន​ក្បាល​ធ្លាយ​ខួរ បាក់​ដៃជើង ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​ពុំមាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ទេ ។​

​បើតាម​ការផ្តល់​ដំណឹង​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ពួកគាត់​មិនបាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទេ ប៉ុន្តែ​ម៉ោង​ប្រហែល ៤ និង ៣០ នាទី​ទៀបភ្លឺ ឃើញ​រថយន្ត​តូចធំ​បង្អង់​ល្បឿន​ឈប់​តែ​មិនដឹង​មើល​អ្វី​នោះទេ ។ លុះ​ម៉ោង​ប្រហែល ៦ ព្រឹក​ពួកគាត់​ដើរទៅ​មើល​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ត្រូវ​រថយន្តបុក​ធ្លាយ​ខួរ​ស្លាប់​នៅលើ​ផ្លូវ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យ ។​

​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ទំនងជា​មនុស្ស​វិកលចរិត ព្រោះ​ដើរ​លើ​ថ្នល់​ម្នាក់ឯង ពុំមាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​នោះទេ ។ ចំណែក​រថយន្ត​អាចជា​រថយន្ត​ធុន​ធំ ហើយ​យើង​កំពុងធ្វើការ​ស្រាវជ្រាវ រក​ទាំង​រថយន្ត​បង្កហេតុ និង​ក្រុមគ្រួសារ​ជនរងគ្រោះ ៕

ប្រភព៖ កំណើតថ្មី

ចាំប្រពន្ធ ចេញពីផ្សារ កូនប្រុសនៅក្នុង រថយន្ដ ជ្រុលដៃរុញហ្គ្រែរទៅមុខ បុករះ ម៉ូតូ របួស ៣នាក់

By on 9:45 PM
ភ្នំពេញ ៖ បុរសម្នាក់  បានបើករថយន្ដបុក រះម៉ូតូ និងរទេះលក់ចេកអាំងចំនួន ៤គ្រឿង ជាបន្ដបន្ទាប់ នៅខាងជើងផ្សារអូឡាំពិក តាមបណ្ដោយផ្លូវលេខ ២៨៦ សង្កាត់អូឡាំ ពិក ខណ្ឌចំការមន កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ បណ្ដាលឱ្យមនុស្សស្រី ៣នាក់ ដែលជាម្ចាស់ម៉ូតូរងរបួស ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ រីឯអ្នក បើករថយន្ដបង្ក ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន ហើយយកទៅសួរនាំបន្ដនៅប៉ុស្ដិ៍ នគរបាលអូឡាំពិក ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយ ថា រថយន្ដកាមរីបាឡែនពណ៌ខ្មៅពាក់ស្លាក លេខ ភ្នំពេញ ២អឹម-២៦៦២ បើកដោយ បុរសម្នាក់ រួមដំណើរដោយកូនប្រុសម្នាក់ នៅក្នុងរថយន្ដ ។ សាក្សីបានបន្ដទៀតថា មុនដំបូង រថយន្ដបង្កបានជ្រុលទៅបុកម៉ូតូ គុបមូល ដែលនៅពីខាងមុខ រួចជ្រុលទៅ បុកម៉ូតូកង់បី ហើយបន្ដទៅបុករ៉ឺម៉កម៉ូតូ លក់ចេកអាំង ព្រមទាំងម៉ូតូម៉ាកសេ ១២៥ មួយគ្រឿងទៀត ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយ អន្ដរាគមន៍ ហើយឃាត់ខ្លួនអ្នកបើករថយន្ដ រូបនេះ ទៅសាកសួរបន្ដទៀត រកមូលហេតុ ពិត ។
ក្រោយពីការសាកសួររួច សមត្ថកិច្ចបាន បញ្ជាក់ថា មុនពេលកើតហេតុអ្នកបើក រថយន្ដឈ្មោះ យឹម សារ៉ាត់ អាយុ ៤២ឆ្នាំ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ចាំប្រពន្ធចេញពីផ្សារអូឡាំពិក ជាមួយ កូនប្រុសតូចម្នាក់ ដោយនៅក្នុងរថយន្ដ បញ្ឆេះចោល ។ សមត្ថកិច្ចបានបន្ដថា នៅ ពេលនោះ ដោយសារតែរពិសដៃកូនប្រុស របស់អ្នកបើករថយន្ដ បានរុញហ្គ្រែរទៅមុខ ចំលេខទៅមុខ គាប់ជួននឹងអ្នកបើករថយន្ដ រូបនេះ កំពុងជាន់ហ្គ្រែរផងនោះ ក៏ជ្រុលធ្វើ ឱ្យរថយន្ដ ឆ្ពោះទៅមុខយ៉ាងលឿនបណ្ដាល ឱ្យបុករះម៉ូតូ និងរទេះលក់ចេកអាំងជាបន្ដ បន្ទាប់ ។
ប្រភពព័ត៌មានពីសាក្សី បានបន្ដទៀតថា  ម្ចាស់ម៉ូតូគុបមូលរងគ្រោះ ឈ្មោះ សោម សំណាង អាយុ ២៥ឆ្នាំ ខណៈឌុបប្រពន្ធនៅ ពីក្រោយ បណ្ដាលឱ្យរងរបួស ។ ដោយ ឡែកម្ចាស់ម៉ូតូកង់បី ឈ្មោះ តាំង ជុំ អាយុ ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១១៩ សង្កាត់ ដង្កោ ខណ្ឌដង្កោ រីឯអ្នកលក់ចេកអាំង ឈ្មោះ មាន រិន អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះ លេខ ៧៥ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានរត់ រួចផុតពីគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងបន្ដសាក សួរ និងដោះស្រាយបញ្ហានេះ ហើយការបង្ក គ្រោះថ្នាក់ខាងលើ គឺជាការធ្វេសប្រហែស នឹកស្មានមិនដល់ ៕

ប្រភព៖ ដើមអម្ពិល

Monday, November 4, 2013

អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់ ចាក់អង្រែ​ក្រោម សង្ស័យ​ទុ​ហ្សេ​ខ្សែភ្លើង​

By on 2:42 PM
7
ភ្នំពេញ​៖ ផ្ទះ​ឈើ​លើ​ក្រោម​ថ្ម ជា​អាជីវករ​ធ្វើ​នំ​ប៉ាវ​លក់​ត្រូវបាន​អគ្គីភ័យ​ឆាប់ឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ ខណៈ​ទុ​ហ្សេ​ខ្សែភ្លើង​នៅវេលា​ម៉ោង ១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ​ទាក់ទិននិងករណីអគ្គីភ័យឆាបឆេះខាងលើគេនៅមិនទាន់ដឹងថា ខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននោះទេ ៕

ឪពុកវាយ ធ្វើបាបកូន ឲ្យដើរសុំទាន យកលុយ ផឹកស្រា និងជក់ថ្នាំញៀន ត្រូវនគរបាល ចាប់បញ្ជូន ទៅតុលាការ

By on 2:40 PM

បាត់ដំបង៖ បុរសម្នាក់ ដែលរស់ នៅអនាថា តាមដងផ្លូវ បានវ៉ៃធ្វើបាបកូន ឲ្យដើរសុំទាន គេយកលុយ ផឹកស្រា និងជក់ថ្នាំញៀន ត្រូវកម្លាំង នគរបាលក្រុង ចាប់បញ្ជូន មកស្នងការខេត្ត កាលពីវេលា ម៉ោង២៣ និង៤៧នាទី យប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្សារបឹងឈូក ស្ថិត ក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពព័ត៌មាន ពីមន្រ្តីនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បាន ឲ្យដឹងថា ជនអនាថា (ជនសង្ស័យ) ដែលសមត្ថកិច្ច បានឃាត់ខ្លួន បានមានឈ្មោះ ញ៉ុក សុខណា ហៅ ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើត ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានវ៉ៃធ្វើកូនៗទាំង៥នាក់ ឲ្យដើរសុំទានគេគ្រប់ទីកន្លែង ហើយបានយកលុយ ដែល សុំបានយកមក ផឹកស្រា និងទិញថ្នាំញៀនជក់ ជាប្រចាំ ពេលស្រឹងម្តងៗ តែងវ៉ៃធ្វើបាបកូនរាល់ថ្ងៃ ខណៈប្រពន្ធ ឈ្មោះ ពៅ អិត ហៅផល បានរត់ចោលបាត់ ។ ជាក់ស្តែង កាលពីវេលា ម៉ោង២៣និង៤៧នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជន សង្ស័យកំពុងស្រវឹងស្រា និងថ្នាំញៀន ក៏បានធ្វើ បាបវ៉ៃកូន ស្រីអាយុ១០ឆ្នាំ (ជាកូនទី២) រហូតដល់ បែកក្បាលហូរឈាម ត្រូវបានសមត្ថកិច្ចជួយ ដឹកយកទៅដេរ នៅមន្ទីរពេទ្យ ខេត្តចំនួន១០ថ្នេរ ក្រោយពី បាននាំក្មេងទៅមន្ទីពេទ្យរួចហើយ កម្លាំងនគរបាលក្រុង ដែលដើរល្បាតពេលយប់ បានឃាត់ខ្លួនឪពុក (ជនសង្ស័យ) បញ្ជូនមកការិយាល័យជំនាញទាំងយប់ ដើម្បីសួរនាំដោយមានការ ជួយឧត្ថមគាំទ្រពី អង្គការ CPUផងដែរ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវ៉ៃកូន និងបានបង្ខំឲ្យកូនៗ ដើរសុំទាន គេរាល់ថ្ងៃ ដើម្បី យកលុយមកឲ្យខ្លួន ផឹកស្រានិងប្រើប្រាស់ថ្នាំញៀន ខណៈដែលប្រពន្ធខ្លួន បានរត់ចោល បានបន្សល់ ទុកកូនឲ្យខ្លួនជាអ្នកគ្រប់គ្រង ម្នាក់ឯង ។ បើតាមចម្លើយ កូនស្រីរងគ្រោះ បាន និយាយថា ដោយសារតែ ម្តាយពួកនាងទ្រាំ នៅជាមួយមិនបានក៏សម្រេច ចិត្តរត់ចោលទាំងឪពុក និងកូនរហូតដល់សព្វថ្ងៃ ហើយ ឪពុកនាងតែងតែដេញ កូនឲ្យដើរម្តាយរាល់ថ្ងៃផងដែរ ។

យោងតាមបទល្មើស ជាក់ស្តែងរបស់ជនសង្ស័យ ដែលបានប្រព្រឹត្ត និងចម្លើយសារភាពរួចមក ការិយា ល័យជំនាញ បានកសាងសំណុំរឿង បញ្ជូន ខ្លួនជនសង្ស័យទៅ តុលាការខេត្ត ដើម្បី ចាត់ការតាមច្បាប់ ។

សូមបញ្ជាក់ថា ជនអនាថាមួយចំនួនបាននាំគ្នាមកស្នាក់នៅ ចំកណ្តាលក្រុងម្តុំ នាគបាញ់ទឹក ចងមុងដេកយ៉ាងអាណាធិបតេយ្យ ជាច្រើនខែមកហើយ តែបច្ចុប្បន្នអាជ្ញាធរ ស្ថាប័នជំនាញ ឬ អង្គការ ក្រៅរដ្ឋាភិបាល ទទួលបន្ទុក នៅពុំទាន់មានចំណាត់ការ ណាមួយនៅឡើយទេ ចំពោះ រឿងនេះ ហើយជនអនាថាទាំងនោះនៅកន្លែងណាដើរអុកឡុករំខានគេកន្លែងនោះគ្រប់ពេល។

ជាក់ស្តែង អាជីវករដែលនៅលក់ដូរនៅផ្សាររាត្រីមាត់ស្ទឹងបានត្អូញត្អែជាខ្លាំងពីការរំខានរបស់ពួក អនាធិបតេយ្យនេះ ហើយពួកគេ បានសំណូមពរ ដល់អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ មេត្តាមានវិធានការចាត់ការរឿងនេះផង៕


ប្រភព៖ ដើមអម្ពិល

ខឹង​ប្រពន្ធ​នាំ​ក្មេងប្រុស​ស្ទាវៗ​មក​ផឹកស៊ី​ក្នុងផ្ទះ ទ្រាំ​មិនបាន​ចាប់​ប្រពន្ធ​ប៉ង​អា​.​ក​សម្លាប់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ទាន់

By on 2:29 PM
T-11-04-13-gg-full
ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា មក​លើ​ប្រពន្ធ ដោយសារ​ការ​ប្រច័ណ្ឌ។
ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​នា​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​សែន​សុខ​ទី​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។
ជនជាប់ចោទ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​ហេង​វណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ។
ប៉ូលិស​និយាយ​ថា ជនជាប់ចោទ​ខាងលើ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ​របស់​ខ្លួន ឈ្មោះ ហ៊ឹង ច​ន្ធី អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ជាមួយ​ប្ដី។
សាក្សី​និង​ជនរងគ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នាង​ជា​ប្រពន្ធ​បាន​ក្មេងប្រុស​២-៣​នាក់​មក​ហូបបាយ​ផឹកស៊ី​ក្នុងផ្ទះ​នេះ ប្ដី​ត្រឡប់​មកពី​ធ្វើការ​ឃើញ​ដូច្នេះ​ខឹង​គាត់​ក៏​កាន់​កាំបិត​ស្ទុះ​ទៅ​ចាប់​ប្រពន្ធ​ដួល​សង្កត់​អា​.​ក ប៉ង​សម្លាប់ ប៉ុន្តែ​នាង ជា​ប្រពន្ធ​រើបម្រះ។
រួចខ្លួន​ក៏​រត់គេច​ខ្លួន​ចូល​ទៅ​ពួន​ក្នុងផ្ទះ​ក្រុម​ក្មេង​ស្ទាវ​ដែល​ជួល​ស្នាក់នៅ​ក្បែរ​គ្នា​នេះ។ នៅ​ពេល​នោះ​ស្ថានភាព​ចលាចល ផ្អើល​ដល់​អ្នកជិតខាង​ក៏​ទូរស័ព្ទ​ប្ដឹង​ទៅ​វិទ្យុ​ក្នុងស្រុក ហើយ​ប៉ូលិស​ស្នងការ​ក្រុង​ទៅ​ជួយ​អន្តរាគមន៍​ក៏​ឃាត់ខ្លួន​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​មក​សួរនាំ​តែម្តង។
នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ​ត្រូវ​បាន​គេ​និយាយ​ថា ជនជាប់ចោទ​ត្រូវ​បាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ចំណែកឯ​លោក​ម៉ក់​ហុង​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ពុំ​មាន​ទំនាក់ទំនង​បាន​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ដោះលែង​នោះ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​ទទួល​លើក​ទូរស័ព្ទ​ឡើយ៕