
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើគម្រោងច្បាប់ ដើម្បីបញ្ចប់ការបិទទ្វាររដ្ឋាភិបាល ដែលមានរយៈពេលពីរសប្ដាហ៍។
សេតវិមាន បានប្រកាសដូចនេះ គឺបន្ទាប់ពីសភា និងព្រឹទ្ធសភាយល់ព្រមឲ្យសេតវិមាន បន្តពង្រីកបំណុលសាធារណៈជាថ្មីទៀត។
គេរំពឹងថា បុគ្គលិកជាប់ពាក់ព័ន្ធ ដែលរងការបិទទ្វាររដ្ឋាភិបាលរយៈពេលពីឬសប្ដាហ៍ នឹងមកធ្វើការវិញ នៅពេលព្រឹកថ្ងៃព្រហស្បតិ៍ម៉ោងនៅអាមេរិក ហើយសង្ឃឹមថានិរន្តរភាពសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុន នឹងមានលំនឹងល្អប្រសើរ។
ប្រធានព្រឹទ្ធសភា សំឡេងភាគច្រើន Harry Reid និងលោកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ Mitch McConnell រួមជាមួយនឹងប្រធានរដ្ឋសភា John Boehner គឺជាក្រុមមេដឹកនាំ ដែលធ្វើឲ្យភាពទាល់ច្រក ត្រូវបានបំបែក ហើយឈានដល់កិច្ចព្រមព្រៀង ជាមួយលោក អូបាម៉ា។
លោកប្រធានាធិបតីអាមេរិក អូបាម៉ា រំពឹងថា សេតវិមាននឹងទទួលបាន ការទុកចិត្តជាថ្មីទៀត ពីប្រជាជនអាមេរិក៕
ប្រភព៖ VOD
