
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ជិះ ម៉ូតូអាយខន ក្នុងល្បឿនយ៉ាងលឿន រេចង្កូត ទៅបុករថយន្តដែលគេចតស្ងៀម បណ្ដាលឲ្យ រងរបួសបាក់ជើងឆ្វេង ត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលា ម៉ោង ១:១០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៧ តុលា ឆ្នាំ២០១៣ ត្រង់ចំណុចខាងត្បូង ស្ដុបពេទ្យចិន ប្រហែល ១០០ម៉ែត្រ តាម បណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ បឹងកេងកង ទី១ ខណ្ឌចំកាមន រាជធានីភ្នំ ពេញ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូអាខន ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ ១AH-១៣២៥ ធ្វើដំណើរតាមបណ្ដោយមហាវិថីខាងលើ ក្នុងទិសដៅពីត្បូងទៅជើង ទាំងស្ថិតក្នុង ស្ថានភាពស្រាវឹងស្រាជោកខ្លួន។ ខណៈពេលម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ទៅបុករថយន្តដែលគេចតស្ងាម នៅមុខផ្ទះបណ្ដាលឲ្យរងរបួសបាក់ជើង ឆ្វេងរបួសពោះ និងក្បាល ផងដែរ ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹងទៅសង្គ្រោះភ្លាមៗ
ចំណែកសមត្ថកិច្ចនគរបាលបានចុះ ទៅដល់ចំណុចកើតហេតុ ក៏យកម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋានប៉ុស្ដិ៍នគរបាល បឹងកេងកងទី១ ដើម្បីរង់ចាំធ្វើការដោះ ស្រាយ នាពេលក្រោយ៕




ប្រភព៖ NewsToday
