Wednesday, October 16, 2013

ហ្វី​ណូ​បុក​ជាមួយ​ម៉ូតូ​កង់​បី​ជនជាតិ​វៀ​ណា​ម​២​នាក់​រងរបួស​ធ្ងន់​ស្រាល​

By on 10:12 AM

ហ្វី​ណូ​បុក​ជាមួយ​ម៉ូតូ​កង់​បី​ជនជាតិ​វៀ​ណា​ម​២​នាក់​រងរបួស​ធ្ងន់​ស្រាល​

ភ្នំពេញ​៖​ បុរស​ជនជាតិ​វៀត​ណាម​ម្នាក់​ត្រូវបាន​រងរបួស​ធ្ងន់ធ្ង​រ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ ខណៈដែល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​រី​ម៉ក​កង់​បី មួយគ្រឿង បុក​ពេញទំហឹង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ តាម​បណ្ដោយ​ផ្លូវ​លេខ​ព្រះ​ស៊ី​សុ​វត្ត​កែង​និង​ផ្លូវ​លេខ​១៣ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅ​ចំណុច​ភោ​នី​ដ្ថា​ន​ទន្លេសាប​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក វី​ណូ ពណ៌​ទឹកក្រូច​លាយ​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1T. 1168​ជិះ​ដោយ​បុរស​ជនជាតិ​វៀ​ណា​ម​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​ព្រះ​ស៊ី​សុ​វត្ត ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មកដល់​ចំណុច​ភោ​នី​ដ្ថា​ន​ទន្លេសាប ក៍​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​រី​ម៉ក​កង់​បី ពណ៌​ក្រហម មួយគ្រឿង ពាក់​ស្លាក​លេខ​ស្វាយរៀង 1C .3731 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​13 ជិះ​បញ្ចា​ស ក្នង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេញទំហឹង​បណ្ដាល​បុរស​ជនជាតិ​វៀ​ណា​ម​២​នាក់ ម្នាក់​រងរបួស​ធ្ងន់ ម្នាក់​រង់​របួស​ស្រាល់ ត្រូវបាន​រថយន្ត​សាមុយ​ដឹង​យកទៅ​ស​ង្រោះ​ភ្លាម​ផងដែរ ចំណែក​ម៉ូតូ​ទាំង​២​រង់​ការខូចខាត​ស្ទី​រទាំង​ស្រុង​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើកា​វាស់វែង​យក​ម៉ូតូ​និង​រី​ម៉ក​កង់​បី​យកទៅ​រក្សាទុក​នៅ​រាច​រណ៍​ជើងគោក​រាជា​ធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​។​គួរបញ្ជាក់​ផងដែ​ក្នុងករណី​ខាងលើនេះ​បង្កឡើង​មកពីរ​ម៉ូតូ​រី​ម៉ក​កង់​បី​បើក​បញ្ចា​ស​ផ្លូវ ៕
IMG_5312
snapshot20131016041443
snapshot20131016041647
IMG_5300