Wednesday, October 16, 2013

សមត្ថកិច្ច​ផ្នែក​ព្រហ្ម​ទណ្ឌ​វាយ​មន្ត្រី​ទា​ហ៊ាន​របួស​ម្នាក់​

By on 10:07 AM

សមត្ថកិច្ច​ផ្នែក​ព្រហ្ម​ទណ្ឌ​វាយ​មន្ត្រី​ទា​ហ៊ាន​របួស​ម្នាក់​

ភ្នំពេញ​៖​មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​រងរបួស​បែកក្បាល​ដោយសារ​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​២ នាក់​ព្រួត​វាយ​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខ​អាកាស​យាន្ត​ស្ថាន ពោធិ៍ចិនតុង តាម​បណ្ដោយ​ផ្លូវ សហព័ន្ធ​រូ​ស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ជូ ពន្លឺ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​កងពល ង​៧០ ។​


​ជនរងគ្រោះ​ឈ្មោះ​ជូ ពន្លឺ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រួប​គេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ​គ្នា​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AQ-2940 ជិះ​គ្នា​៣​នាក់ ក្នុងនោះ​មាន​ស្ដ្រី​ម្នាក់ ធ្វើដំណើរ​ស្របគ្នា បាន​ជិះ​មក​គៀរ​។ ភ្លាមនោះ​គាត់​ក៏បាន​សួ​ថា ហេតុ​ក៏​ជិះ​ម៉ូតូ​អញ្ចឹង ក្រោយមក​អ្នកជិះ​ម៉ូតូ​សេ​១២៥​ក៏បាន​ឈប់​ម៉ូតូ​ហើយ​ដក់​សោ​យក មក​វាយ​បណ្ដាល​ឲ្យ​បែកក្បាល ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​បន្សលទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​
snapshot20131015062228
snapshot20131015062301