
ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរស២នាក់រងរបួសធ្ងន់ និងនារីម្នាក់ទៀតរងរបួសបាក់ជើងត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះភ្លាមៗផងដែរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរំលងអាធ្រាតឈាន ចូលថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៣ ត្រង់ចំណុចមុខអធិការដ្ឋានប៉ុស្ដិ៍នគរបាលទន្លេសាប ខណ្ឌចំកាមន។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតគេបានឃើញម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1E-7423 ជិះគ្នា៣នាក់ក្នុងនោះមាននារីម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកតូយូតា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Q-7609 បើកបរសដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ច្រាសទិសគ្នាបានវ៉ារថយន្ត មិនស្គាលម៉ាកក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវដឹងទៅសង្គ្រោះភ្លាមៗ។ហើយរថយន្តបានព្យាយាមបើករត់ដល់ខាងត្បូងរដ្ឋសភាក៏ត្រូវសមត្ថកិច្ចឃាត់ ។
ក្រោយពេលកើតហេតុម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋានប៉ុស្ដិ៍នគរបាលទន្លេបាសាក់ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ។គូរបញ្ចាក់ផងដែរថា ក្នុងករណីគ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយរថយន្តតាកូម៉ាកបើកវេរថយន្តមិនប្រយ័ត្ន៕



ប្រភព៖ ទស្សនៈខ្មែរ
