Monday, October 14, 2013

ភ្លៀង​ និង​ខ្យល់​បក់​បោក​ខ្លាំង​បាក់​ព្រះឆាយាលក្ខណ៍​ព្រះបរមរតនកោដ្ឋ និង​បាក់​ដើមក្ងោក​១ដើមរលំកាត់ថ្នល់​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី

By on 10:43 PM


រាជធានីភ្នំពេញ ៖ ភ្លៀងមួយមេធំបង្អុរចុះមក លាយឡំ នឹងខ្យល់បោកបក់យ៉ាងខ្លាំង កាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ តុលា ២០១៣ ធ្វើឱ្យ ព្រះឆាយាលក្ខណ៍ព្រះបរមរតនកោដ្ឋ  ដែល តាំងនៅមុខអគ្គនាយកដ្ឋាន ពន្ធដារស្ថិតនៅតាម មហាវិថីម៉ៅ សេទុង បាក់រលំបែកក្បឿង ដំបូលរាយប៉ាយ គងជាប់នឹងបង្គោលភ្លើងស្តុប បាក់បង្គោលស្លាកសញ្ញា ចរាចរណ៍នៅជាប់ រនាំងដែកពុះចែកផ្លូវ និងបាក់រលំដើមក្ងោក ១ដើមនៅមុខ វិទ្យាស្ថានបច្ចេកទេសកម្ពុជា ស្ថិតនៅ តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ៕