Monday, October 14, 2013

អគ្គិភ័យ​លេប​ត្របាក់​ ផ្ទះ​៣​ខ្នង​ទាំង​ព្រឹក ​នៅ​ក្រោយ​វត្ត​នន្ទមុនី

By on 10:35 PM
អគ្គិភ័យ​លេប​ត្របាក់​ ផ្ទះ​៣​ខ្នង​ទាំង​ព្រឹក ​នៅ​ក្រោយ​វត្ត​នន្ទមុនី

ភ្នំពេញ៖ អំណាច​ព្រះអគ្គិភ័យបានឆាបយក​ ផ្ទះ​ប្រជាពល​រដ្ឋអស់ ​៣ខ្នង​ទាំង​ព្រឹក នៅ​ក្រោយ​វត្តនន្ទមុនី ​ស្ថិត​ក្នុង ​ក្រុមទី៥ ភូមិដំណាក់ធំ១ ​សង្កាត់ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ ផ្តើម​ចេញ​ពី​ផ្ទះ​ម្ចាស់​មិន​នៅ ​សង្ស័យ​បណ្តាល​មក ​ពី​ទុស្សេ​ខ្សែ​ភ្លើង។
សមត្ថកិច្ចអន្តរាគមន៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះ បានចាប់ផ្តើមនៅវេលា​ម៉ោង ៧​ព្រឹក​ថ្ងៃ​ទី​១​៤ ខែតុលា ឆ្នាំ២០១៣។ សមត្ថកិច្ច​បញ្ជាក់​ថា ​ផ្ទះ​ចំនួន ​៣ខ្នង​ ធ្វើ​ពី​ថ្ម​ប្រក់​សង្កសី​ រួម​និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​អគ្គិភ័យ​ ឆាប​ឆេះ​អស់​ទាំងស្រុង។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលពន្លត់អគ្គិភ័យ បានបញ្ចេញរថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន ៧​គ្រឿង​ទៅ​កាន់ កន្លែងកើតហេតុ ​និង​អន្តរាគមន៍ បាញ់​ពន្លត់​ភ្លើងឲ្យរលត់​ទៅវិញ​ទាំងស្រុង​នៅ​វេលាម៉ោង ​៨ព្រឹក ថ្ងៃដដែល ដោយ មិនបណ្តាលឲ្យរាលដាលធ្ងន់ធ្ងរទៅផ្ទះអ្នកដទៃទៀតនោះឡើយ។
បើតាមសមត្ថកិច្ច អគ្គិភ័យ បានផ្តើមចេញពីផ្ទះមួយ ដែលម្ចាស់មិននៅផ្ទះ​ ហើយ​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ ទុស្សេ​ខ្សែ​ភ្លើង៕

vp-88a

vp-88b

ប្រភព៖ ដើមអម្ពិល