Tuesday, October 15, 2013

ប្រទះ​ឃើញគ្រោងឆ្អឹង​ក្របី​២ក្បាល ដែល​ចោរពន្លះ​​លួចយក​សាច់អស់

By on 9:29 PM

ខេត្តព្រះសីហនុ ៖ គ្រោងឆ្អឹងក្របី២ក្បាល ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចោល កាលពី វេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ តុលា ២០១៣ ស្ថិតនៅចំណុចភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ដែលគេដឹងថា គឺជាក្របីដែលត្រូវចោរលួច យកមកពន្លះសាច់ ទៅអស់ បន្សល់ទុក តែឆ្អឹង ។

ក្របីដែលត្រូវចោរលួចពន្លះសាច់នេះ ជារបស់ឈ្មោះ សោម លាន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំ នៅក្នុង ភូមិឃុំកើតហេតុខាងលើ ។ តាមម្ចាស់ក្របីនេះបានឱ្យដឹងថា មុនពេលប្រទះឃើញនេះ កន្លះម៉ោង ស្របពេលដែលមេឃកំពុងភ្លៀងនោះ គាត់បានឃើញរថយន្តកូរ៉េ មួយតោន កន្លះ១គ្រឿង បើកចូលទៅក្នុងតំបន់ ដែលប្រទះឃើញឆ្អឹងនោះ រួចមានមនុស្ស២-៣នាក់ ដើរម្តុំនោះ តែគាត់ពុំបានចាប់អារម្មណ៍ទេ ។
លុះមួយសន្ទុះគាត់ដើរទៅមើលក្របីគាត់ ដែលនៅក្នុងក្រោលផ្ទះ ក៏បាត់ គាត់ក៏ដើររកស្រាប់តែ ឃើញគ្រោងឆ្អឹងទៅវិញ នៅចម្ងាយពីផ្ទះគាត់ប្រហែល២០០ម៉ែត្រ ៕