.jpg)
ការស្រាវជ្រាវថ្មីបានប្រមានថា កុមារលើសទម្ងន់ ឬធាត់ មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺ លើសឈាម។
អ្នកស្រាវជ្រាវបានពិនិត្យលើសុខភាព នៃកុមារជិត២៥០.០០០នាក់ ដែលមានអាយុពី៦ឆ្នាំ ទៅ១៧ឆ្នាំ និងបានរកឃើញថា អ្នកដែលលើសទម្ងន់ មានហានិភ័យទ្វេដង ក្នុងការកើតមានជំងឺលើសឈាមបើធៀបទៅនឹងកុមារដែលមានទម្ងន់ធម្មតា។
អ្នកស្រាវជ្រាវបានពិនិត្យលើសុខភាព នៃកុមារជិត២៥០.០០០នាក់ ដែលមានអាយុពី៦ឆ្នាំ ទៅ១៧ឆ្នាំ និងបានរកឃើញថា អ្នកដែលលើសទម្ងន់ មានហានិភ័យទ្វេដង ក្នុងការកើតមានជំងឺលើសឈាមបើធៀបទៅនឹងកុមារដែលមានទម្ងន់ធម្មតា។
ហានិភ័យគឺខ្ពស់ជាង៤ដងក្នុងចំនោមកុមារ និងមនុស្សវ័យជំទង់ដែលធាត់កម្រិតមធ្យម និងខ្ពស់ជាង១០ដងក្នុងចំនោមកុមារដែលធាត់ខ្លាំង ។ នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញ ផ្សាយនៅក្នុងកាសែត Journal of Clinical Hypertension។
អ្នកស្រាវជ្រាវបានរកឃើញថា ១០%នៃកុមារ និងមនុស្សវ័យជំទង់ដែលធាត់ មានសម្ពាធឈាមខ្ពស់ និងជិតពាក់កណ្តាលនៃពួកគេមានការកើនឡើងកម្រិតនៃសម្ពាធឈាមម្តងម្កាល។
កូរីណា គេនិក (Corinna Koebnick) បាននិយាយថា ការស្រាវជ្រាវនេះបានង្ហាញថា គ្រូពេទ្យឯកទេសខាងជំងឺកុមារត្រូវការយកចិត្តទុកដាក់អំពីការតាមដានលើកុមារធាត់ ឬលើសទម្ងន់ចំពោះជំងឺលើសឈាមដោយសារតែជំងឺលើសឈាមអាចមិនមានរោគសញ្ញាក្នុងរយៈពេលជាច្រើនឆ្នាំ។
ការស្រាវជ្រាវដទៃទៀតក៏យល់ស្របដូចទៅនឹងការស្រាវជ្រាវខាងលើផងដែរ។ វេជ្ជបណ្ឌិត ដេវីដ ខូន (David Cuan) ដែលមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Kaiser Permanente Riverside បាននិយាយ ថា សម្ពាធឈាមខ្ពស់ចំពោះកុមារ គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរដែលអាចនាំអោយមានជំងឺបេះដូង និងជំងឺតម្រងនោម។
ខណៈពេលជាទូទៅវាត្រូវបានគេណែនាំថា គ្រូពេទ្យឯកទេសជំងឺកុមារវាស់សម្ពាធឈាមលើកុមារដែលមានអាយុ៣ឆ្នាំដែលមកពិនិត្យសុខភាព, ការស្រាវជ្រាវបានបង្ហាញថា សារៈសំខាន់នៃការតាមដានលើអ្នកធាត់ និងលើសទម្ងន់ជាពិសេសនៅពេលដែលពួកគេមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺលើសឈាមនោះ។
ការស្រាវជ្រាវក៏បានបង្ហាញថា របៀបនៃការធ្វើចំណាត់ថ្នាក់ថ្មីៗចំពោះកុមារធាត់ និងលើសទម្ងន់អាចជាឧបករណ៍មួយដ៏មានប្រសិទ្ធភាពដើម្បីកំណត់ពីកុមារដែលមានហានិភ័យខ្ពស់ នៃជំងឺលើស ឈាម។ អ្នកស្រាវជ្រាវក៏បានរកឃើញថា ការចែកចំណាត់ថ្នាក់នៃការលើសទម្ងន់នេះ គឺជាកត្តាចង្អុលបង្ហាញមួយនៃការឈានចូលទៅរកជំងឺលើសឈាម ហើយការចែកចំណាត់ថ្នាក់នៃការធាត់ គឺជាកត្តាចង្អុលបង្ហាញថាមានជំងឺលើសឈាម៕
ប្រភព៖ សុខភាព
