
ក្មេងស្រីម្នាក់ដែលគ ហើយថ្លង់ ត្រូវបានឈ្មួញ លក់ទៅឲ្យប្ដីប្រពន្ធចំណាស់ ជនជាតិអង់គ្លេស ពីរនាក់ ដើម្បីធ្វើជាទាសករផ្លូវភេទ។
យោងតាមប្រភពព័ត៌មាន ឌេលីម៉ែល បានឲ្យ ដឹងថា នៅពេលដែលក្មេងស្រីរងគ្រោះ អាយុ ១០ឆ្នាំត្រូវបានគេលក់ទៅឲ្យ ប្ដីប្រពន្ធពីរនាក់ លោក Ilyas Ashar អាយុ ៨៤ឆ្នាំ និងប្រពន្ធ របស់ គាត់ Tallat។ ក្មេងស្រីរងគ្រោះត្រូវបាន ប្ដីប្រពន្ធដ៏កាចសាហាវ ប្រើឲ្យធ្វើការងារផ្ទះ ដូចជាដាំស្លរ ជូតផ្ទះ លាងចាន អ៊ុតខោអាវ និងទាសករផ្លូវភេទ។
កាលពីម្សិលមិញនេះ ក្រោយពីមានគេរកឃើញក្មេងស្រីរងគ្រោះ តុលាការបានចាប់ជនល្មើស ទាំងពីរដាក់ក្នុងគុក។ ក្មេងស្រីរងគ្រោះអាយុ ២០ឆ្នាំហើយ នាងមានបងប្អូនប្រុស៥នាក់ និងស្រីម្នាក់ នៅឯប្រទេសប៉ាគីស្ថាន។ នៅពេលដែលប៉ូលីស បង្ហាញរូបថតរបស់លោក Ashar ទៅឲ្យនាងមើល នាងបានប្រាប់ថា ម្នាក់នេះគឺជាអ្នកចាប់រំលោភនាង។
លោក Ashar ត្រូវបានជាប់ទោសបទ រំលោភសេពសន្ទវៈ ចំនួន ១៣ដង រីឯប្រពន្ធរបស់គាត់ Tallat អាយុ ៦៧ឆ្នាំ ជាប់ទោសក្នុងបទ ប្រើអំពើហិង្សាលើក្មេង៕

ប្រភព៖ Khmerload
