Sunday, October 20, 2013

តើ​អ្នក​អាច​កើត​ជំងឺ​កាមរោគ​ពី​ការ​ថើប​ដែរឬទេ​?

By on 11:44 AM
ប្រាកដ​ណាស់​, អ្នក​អាច​កើត​ជំងឺ​កាមរោគ​ពី​ការ​ថើប​មាត់​នរណាម្នាក់​។ ខណៈពេល​ដែល​អ្នកឯកទេស​ជឿថា ហានិភ័យ​នៃ​ការ​កើត​មាន​ជំងឺ​អេដស៍​ពី​ការ​ថើប គឺ​ទាប​, ប៉ុន្តែ​នរណាម្នាក់​ដែល​មាន​ពងបែក​មាត់​នោះ មាន​ឪ​កាស​នឹង​ឆ្លង​អំឡុង​ពេល​ថើប​មាត់​គ្នា​។​

​រឿង​ដែល​ពិបាក​ជឿ​អំពី​ជំងឺ​កាមរោគ​គឺថា អ្នក​មិន​តែងតែ​ឃើញ​ថា​តើ​នរណា​ម្នាក់​មាន​ជំងឺ​នេះ​នោះ​ទេ​។ ទោះបីជា​អ្នក​មិន​ឃើញ​ពី​រោគសញ្ញា​នៃ​ជំងឺ​កាមរោគ​ក៏ដោយ​, ប៉ុន្តែ​អ្នក​ដែល​ឆ្លង​មេរោគ​អាច​មាន​ការ​រាលដាល​នៃ​ជំងឺ​ទៅហើយ​។​
ជំងឺ​កាមរោគ​អាច​ត្រូវបាន​ចម្លង​តាមរយៈ​ការ​រួមភេទ​គ្រប់ រួម​មាន​ការ​រួមភេទ​តាម​មាត់​ជាដើម​។ ការ​ប៉ះ​គ្នា​រវាង​មាត់ ទៅ​នឹង​ប្រដាប់ភេទ​អាច​ចម្លងជំងឺ​កាមរោគ​ដែល រួម​មាន​ជំងឺ​អេដស៍ ទាំងពី​ការអោយ និង​ទទួល​ការ​រួមភេទ​តាម​មាត់​នោះ​។ ដូចនេះ អ្នក​គួរតែ​ប្រើប្រាស់​នូវ​ការការពារ​អំឡុងពេល​រួមភេទ​។ អ្នក​ដែល​បាន​រួមភេទ គួរតែ​ធ្វើតេស្ត​រក​មើល​ជំងឺ​កាមរោគ​៕

ប្រភព៖ សុខភាព