Friday, October 18, 2013

ជ្រូកព្រៃមួយក្បាល បានរត់ចូលមកក្នុងក្រុង និងវាយប្រហារមនុស្សចំនួន ៥នាក់ ឲ្យរងរបួស (មានវីដេអូ)

By on 1:04 PM


យោងតាមសារព័ត៌មាន koreabang របស់ប្រទេសកូរ៉េ បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី២៨ ខែកញ្ញា កន្លងទៅនេះ អ្នករស់នៅក្នុងទីក្រុង Pocheon ស្ថិតនៅភាគខាងជើង នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីបានប្រទះឃើញ ជ្រូកព្រៃដ៏កាចមួយក្បាល រត់ឆ្លងកាត់ផ្លូវ នៅក្នុងទីក្រុង និងបានវាយប្រហារមនុស្សចំនួន ៥នាក់ ឲ្យរងរបួសទៀតផង។


ប្រភពដដែលបានបន្តទៀតថា ជ្រូកព្រៃដ៏កាចមួយក្បាលនេះ មានប្រវែងប្រហែល ១.៥០ម៉ែត្រ និងមានទំងន់ ១០០គីឡូក្រាម ហើយមានអាយុប្រហែល ២ឆ្នាំ។ ជាមួយគ្នានេះដែរ គេបានសង្ស័យថា ជ្រូកព្រៃមួយក្បាលនេះ គឺចេញមកពីភ្នំក្បែរទីក្រុងនោះ ហើយបានរត់ពេញទីក្រុង អស់រយៈពេលប្រហែល ១ម៉ោង។
យ៉ាងណាមិញ ជ្រូកព្រៃមួយក្បាលនេះ ត្រូវបានប៉ូលីសបាញ់សម្លាប់ អស់ចំនួន ១០គ្រាប់ បន្ទាប់ពីវាបានធ្វើឲ្យមនុស្សចំនួន ៥នាក់រងរបួស ក្នុងនោះមានស្រ្តីចំណាស់ពីរនាក់ វ័យ ៧០ឆ្នាំ និង៨០ឆ្នាំ រងរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា ជ្រូកព្រៃប្រភេទនេះ ភាគច្រើនគឺរស់នៅក្នុងព្រៃភ្នំ និងកំរចេញមកក្នុងទីក្រុងបែបនេះណាស់៕
សូមទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ Khmerload