Friday, October 18, 2013

រថយន្ត ​បុក​ម៉ូតូ ​នៅ​លើ​ ផ្លូវ​ជាតិ​លេខ​៤ ​បណ្ដាល​ឱ្យ​ស្លាប់​ បុរស​ម្នាក់ ​និង​នារី​ម្នាក់

By on 12:02 PM
vp-108
ខេត្ត​កំពង់ស្ពឺ៖ បុរសម្នាក់ និង ស្ត្រីម្នាក់បានស្លាប់​ យ៉ាងអណោចអធម​ នៅ​លើផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​មហាស័ង្គ​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ​ បន្ទាប់​ពី​ពួក​គេ ​បាន​ជិះ​ម៉ូតូ​ បុក​ជា​មួយ​នឹង រថយន្ត​មួយ​គ្រឿង​ទៀត ​កាល​ពីវេលា​ម៉ោង ​៤​និង​៤០​នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ​គេ​ពុំ​ទាន់​ស្គាល់ អត្ត​សញ្ញាណ​ ជន​រង​គ្រោះ ​នៅ​ឡើយ​ទេ​ តែ​បុរសរងគ្រោះជាជនជាតិបរទេសស្បែក ស អាយុជាង៤០ឆ្នាំ និងស្រ្តីរងគ្រោះ ជាជនជាតិខ្មែរ អាយុជាង៣០ឆ្នាំ ។ ក្រោយកើតហេតុ  សមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ៕
រថយន្ត ​បុក​ម៉ូតូ ​នៅ​លើ​ ផ្លូវ​ជាតិ​លេខ​៤ ​បណ្ដាល​ឱ្យ​ស្លាប់​ បុរស​ម្នាក់ ​និង​នារី​ម្នាក់
ប្រភព៖ ដើមអម្ពិល