Friday, October 18, 2013

កម្រិត​បំណុល​សាធារណៈ​របស់​រដ្ឋាភិបាល​អាមេរិក

By on 11:53 AM
ក្រាហ្វិក​បង្ហាញ​ពី​ទំហំ​បំណុល​សាធារណៈ​របស់​អាមេរិក និង​ម្ចាស់​បំណុល​អន្តរជាតិ និង​វិនិយោគិន​ក្នុង​ស្រុក។ តាម​ក្រាហ្វិក​បង្ហាញ​ថា អាមេរិក​មាន​បំណុល​ចំនួន ១៦,៧​ពាន់​ពាន់​លានដុល្លារ ដែល​កាន់​កាប់ដោយ​ធនាគារកណ្តាល និង​មូល​និធិ​រដ្ឋាភិបាល​ចំនួន​៦,៧​​ ពាន់​​ពាន់លានដុល្លារ វិនិយោគិនបរទេស និង​អន្តរជាតិចំនួន ៥,៦​ពាន់ពាន់​លានដុល្លារ និង​វិនិយោគិន​អាមេរិក​ផ្សេង​ទៀត។
ចិន និង ជប៉ុនគឺជាម្ចាស់បំណុលធំជាងគេរបស់សហរដ្ឋអាមេរិក។
លោក​​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ចុះ​ហត្ថលេខា​កាល​ពី​​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​លើ​ច្បាប់​មួយ​ ដើម្បី​បញ្ចប់​ការ​បិទ​សេវា​កម្ម​របស់​រដ្ឋាភិបាល​អាមេរិក​ ដែលមាន​រយៈ​ពេល​ពីរ​សប្តាហ៍​ និង​ផ្តល់​សិទ្ធិ​ខ្ចី​ប្រាក់​បន្ថែម​ទៀត​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​។ ​
ការ​ប្រកាស​របស់​សេតវិមាន គឺ​ជា​ចំណែក​ចុង​ក្រោយ​នៅ​ក្នុង​ល្ខោន​នយោបាយ​ដ៏​ជូរ​ចត់​ ដែល​បាន​ជំរុញ​​ឲ្យ​មាន​ការ​រំពឹង​​ពី​ការ​ការ​ក្ស័យ​ធន​បំណុល​របស់​អាមេរិក ដែល​មិន​ធ្លាប់​មាន​ពីមុ​ន​មក និង​ធ្វើ​ឲ្យ​ទីផ្សារ​​នៅ​ជុំ​វិញ​ពិភពលោក​រញ្ជួយ​ ៕
US-debt-held-abroad