Thursday, October 31, 2013

ក្មេង​ស្រី​អាយុ​ ៥ឆ្នាំ​ម្នាក់​ ឆក់​ឆ្នាំង​បាយ​អគ្គិស​នី​ស្លាប់​បាត់​បង់​ជីវិត​

By on 2:58 PM

ខេត្ត​រតន​គិរី​ ៖ ក្មេង​ស្រី​អាយុ​ ៥ឆ្នាំ​ ម្នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត​គួរ​ឲ្យ​អាសូរ​ ខណៈ​ដែល​ឪពុក​ម្តាយ​ជាប់​រវល់​ទៅ​ធ្វើ​ការ​ ហើយ​នាង​ឃ្លាន​បាយ​ ក៏​ទៅ​តោង​ឆ្នាំង​បាយ​អគ្គិ​សនីដែល​មាន​ជាប់​ឌុយ​ភ្លើង​​ បណ្តាល​ឲ្យ​ឆក់​ស្លាប់​ត្រូវ​បាន​អ្នក​ជិត​ខាង​មក​ប្រទះ​ឃើញ​ កាល​ពី​វេលា​ម៉ោង​ ១១​ និង​ ៣០​នាទី ព្រឹក​ថ្ងៃ​ទី​៣០​ តុលា​ ២០១៣​ ​​នៅ​ក្នុង​​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​​ ស្ថិត​ក្នុង​ភូមិ​៤​ សង្កាត់​កាចាញ​ ក្រុង​បាន​លុង​។

តាម​សម្តី​បង​ស្រី​​ អាយុ​ ១០​ឆ្នាំ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ជា​ វិច្ឆិកា​លី​ហ្សា​ អាយុ​ ៥​ឆ្នាំ​ ពេល​ព្រឹក​ថ្ងៃ​កើត​ហេតុ​ ឪពុក​ម្តាយ​ពួក​គេ​បាន​ទៅ​ធ្វើ​ការ​អស់​ ចំណែក​​នាង​បាន​​ដួស​បាយ​យក​ទៅ​ហូប​ជា​មួយ​អ្នក​ជិត​ខាង​ដោយ​ទុក​ប្អូន​ស្រី​ឲ្យ​នៅ​ផ្ទះ​ម្នាក់​ឯង​ លុះ​ក្រោយ​មក​ មាន​អ្នក​​ជិត​ខាង​ម្នាក់​ដើរទៅ​​ផ្ទះ​នាង​ ហើយ​​បាន​ស្រែក​ហៅ​​​ប្អូន​ស្រី​ តែ​ពុំ​ឮ​ការ​ឆ្លើយ​តប​មក​វិញ​​ ស្រ្តី​ម្នាក់​នោះ​ ក៏​អើត​មើល​ក្នុង​ផ្ទះ ស្រាប់​តែ​ឃើញ​ប្អូន​ស្រី​របស់​នាង​ឆក់​ជាប់​ឆ្នាំង​បាយ​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​កើត​ហេតុ​ អ្នក​ភូមិ​បាន​ទំនាក់​ទំនង​ទៅ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕


ប្រភព៖​ កោះសន្តិភាព