Friday, October 18, 2013

សាលា​​រាជ​ធានី​​ភ្នំ​ពេញ នឹងសម្រេចរឿង​វា​យ​ក​ម្ទេស​​អគារ​​ខ្ពស់​​នៅ​​ជិត​​ព្រះ​បរម​រាជ​វាំង ថ្ងៃ​នេះ​​

By on 1:13 PM
អាគារ​កំពុងសាងសង់​នៅក្បែរ​ព្រះ​បរម​រាជ​វាំង​


សាលារាជធានី​ភ្នំពេញនៅព្រឹក​ថ្ងៃ សុក្រ​​នេះបាន​​កោះប្រជុំ មុន​​នឹង ​​សម្រេច​វា​យ​ក​ម្ទេស​​អគារ​​ចំនួន​​ពីរ​​កន្លែងនៅជិត​ ​ព្រះបរម​រាជ​វាំង ដែល​អាជ្ញាធរបាន ចោទថាសង់​​ខ្ពស់ហួស​ការកំណត់​របស់​ច្បាប់។​

​ក្នុង​កិច្ចប្រជុំ ​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បានឲ្យដឹងថា សំណង់​បំពាន​ច្បាប់​ពីរ​​កន្លែងក្បែរ​​ ព្រះបរម​រាជ​វាំង ដែល​សង់​ខ្ពស់​ពី​ការអនុញ្ញាត​​របស់​​ច្បាប់ នឹង​ត្រូវ​វាយ​កម្ទេចចោល ដោយ សារ​ខុសច្បាប់ និងខុលក្ខខណ្ឌ​បច្ចេក ទេស​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បញ្ជាក់ប្រាប់​VOD នៅ​ព្រឹក​នេះ​ថា គម្រោង​វាយកម្ទេច សំណង់​អគារ​ពីរ​កន្លែង​នោះ គឺ​អគារ​មួយ​នៅ​​លើ​ផ្លូវ​លេខ ១៨៤ ទល់មុខ​មាត់ទន្លេ ក្បែរ​ព្រះបរមរាជវាំង ជា​សំណង់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ វឌ្ឍនៈ ដែល​សមត្ថកិច្ច​រកឃើញ​ថា សង់​ហួស​ការអនុញ្ញាត​ដល់​ទៅជិត​១០​ម៉ែត្រ​។ សម្រាប់​អគារ​មួយទៀត​នោះ គឺ​មាន​ទីតាំង ស្ថិត​​នៅ​ខាងជើង​ឈៀង​ខាងលិច​សារៈ​មន្ទីរ​​ជាតិ​។ លោក​អះអាងថា ករណីនេះ គឺ​កំពុង​ស្ថិត​ក្នុង​ការពិភាក្សា ហើយ​សាលា​រាជធានី​ភ្នំពេញ នឹង​ធ្វើ​សេចក្តីសម្រេច​បន្ទាប់ពី​​បញ្ចប់​កិច្ចពិភាក្សា។​

​ចំណែក អគារ​ខាង ក្រោយ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ តាម​បណ្តោយ​ផ្លូវ​លេខ ១៩ ម្ចាស់​អាគារ លោក គឹម ហេង ឲ្យដឹងថា លោក មិនដឹង​ពី​រឿង​​នេះ​ទេ ព្រោះ​លោក មិនទាន់​ទទួលបាន​ការជូន​ដំណឹង​ពី​សាលា​រាជធានី​ថា តើ​គម្រោង​វា​យក​ម្ទេស​នោះ ប៉ះចំ​អគារ​របស់​លោក​ឬ​យ៉ាងណា​។ ប៉ុន្តែ លោក​ទទួលស្គាល់ថា លោក ពិតជា​បាន​សង់​អគារ​នេះ ខ្ពស់​ជាង​នឹង​ច្បាប់​កំណត់​បន្តិចបន្តួច ហើយ​លោក សោកស្តាយ​ចំពោះ​ករណីនេះ​។​

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក បេង​ហុង សុជាតិ​ខេ​ម​រ៉ូ មានប្រសាសន៍ថា ជាធម្មតា គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច ទទួល​​​ពាក្យ​ស្នើសុំ និង​ចុះ​ត្រួតពិនិត្យ ត្រឹមត្រូវ ដោយ​អនុញ្ញាត​ច្បាប់​ឲ្យ​បើក​ការដ្ឋាន សាងសង់ តែ​បញ្ហា​ចោទ ក្នុងដំណាក់កាល​សាងសង់ គឺ​ម្ចាស់​អគារ ទាំងនេះ បាន​សង់​លើសពី​ការស្នើសុំ​របស់​ខ្លួន​ទៅទៀត​៕

ប្រភព៖ VOD