Friday, October 18, 2013

តើ​ពិត​ទេ​អាវទ្រនាប់​ធ្វើអោយ​សុដន់​ឈប់​លូតលាស់​?

By on 1:17 PM



អាវទ្រនាប់​ផ្តល់​នូវ​ទម្រង់ និង​ទីតាំង​ដល់​សុដន់​របស់​អ្នក ប៉ុន្តែវាមិន​ធ្វើអោយ​សុដន់​របស់​អ្នក​ឈប់​លូតលាស់ ឬ​រីក​ធំ​បន្តទៀត​នោះទេ​។ នៅពេល​ដែល​ក្មេង​ស្រី​ចាប់ផ្តើម​ពេញវ័យ​, សុដន់​របស់​ពួកគេ​ចាប់ផ្តើម​រីក​ធំ​។ អាវទ្រនាប់​អាចជួយ​អោយ​មាន​អារម្មណ៍​ផាសុខភាព​។ ក្មេង​ស្រី​មួយ​ចំនួន​អាច​ត្រូវ ការ​អាវ​ដែល​មាន​ខ្សែ​ខ្វែង​នៅ​ពីក្រោយ​ខ្នង ខណៈពេល​ដែល​ក្មេង​ស្រី​ដទៃ​ទៀត​ចង់បាន​អាវទ្រនាប់​ធម្មតា​។ ប្រភេទ​នៃ​អាវទ្រនាប់ ឬ​ការសម្រេចចិត្ត​មិន​ប្រើ​អាវទ្រនាប់ មិន​ប៉ះពាល់​ដល់​ទំហំ​របស់​សុដន់​នោះទេ​៕

ប្រភព៖ សុខភាព