
ដៃម្ខាងកាន់បាច់ផ្កា ស្រវាចាប់លើករ៉ូបអាពាហ៍ពិពាហ៍ពណ៌សឡើងលើត្រឹមក្បាលជង្គង់ ចំណែកកូនកំលោះ វិញដៃទាំងទ្វេបានចាប់ទប់ដំណើរកូនក្រមុំខ្លាចក្រែងដួល ក្នុងទឹកមុខញញឹមប្រព្រាយ ដើរឆ្លងកាត់ភក់ត្រឹមករជើង។រូបថតមួយសន្លឹក នេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើននាក់ចែកចាយតៗគ្នា ព្រមទាំងកោតសរសើរដល់គូស្នេហ៍ទាំងពីរថា បានបង្កើតនូវអនុស្សាវរីយ៍ ដ៏មានន័យ ទោះថ្ងៃក្រោយត្រូវឆ្លងកាត់ឧបសគ្គធំប៉ុណ្ណា ក៏នៅកាន់ដៃគ្នាលុះអវសាន។
Popolo Oga Hov អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានសរសេរថា៖ “ពិតជាមានន័យមែន បើបានរៀបការបែបនេះ គឺជាអនុស្សាវរីយ៍ល្អបំផុត”។ចំណែកOy Eng អ្នកប្រើបណ្ដាញសង្គមម្នាក់ទៀតបានសរសេរថា៖ “ទាល់តែអញ្ចឹងទើបស្រឡាញ់គ្នាបានយូរ”។
ទេវ តាតូច ឈ្មោះដែលត្រូវបាដាក់ ក្នុង Facebook បានសរសេរលើបណ្តាញសង្គម របស់ខ្លួនថា៖ “ចឹងហើយទើបចាស់ៗសម័យមុនមិនឲ្យរៀបការ ក្នុងខែភ្លៀង”។
ទោះយ៉ាងណារូបភាពអាពាហ៍ពិពាហ៍ខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន សង្ស័យថាបានរៀបចំឡើង ក្នុងទឹកដីខ្មែរកម្ពុជាក្រោម ដែនដីប្រទេសវៀតណាម ៕
ប្រភព៖ Sabay
