
ប៉ូលិសអូស្ត្រាលី បានចាប់ខ្លួនមនុស្ស១០នាក់ និងរឹបអូសបានគ្រឿងញៀនដែលមានតម្លៃប្រមាណ៣០០លានដុល្លារ។នេះបើតាមវិទ្យាអូស្ត្រាលី ABCឲ្យដឹងនៅថ្ងៃនេះ។
ការស៊ើបអង្កេតរួមគ្នារវាងស្ថាប័នជាច្រើនដឹកនាំដោយ ប៉ូលិសសហព័ន្ធអូស្ត្រាលីអស់ពេល១៨ខែបាននាំឲ្យមានការរឹបអូសបាន គ្រឿងញៀនជិត២តោនដែលគេបង្កប់លួចលាក់នៅក្នុងម្សៅវ៉ានីឡាសម្រាប់ បរិភោគ។
លោក Stephen Fontana ស្នងការរងម្នាក់នៃប៉ូលិសអូស្ត្រាលីឲ្យដឹងថា ការស៊ើបអង្កេតនេះបានចាប់ផ្ដើមឡើងនៅក្នុងខែកក្កដា កាលពីឆ្នាំមុន ក្រោយពីមានការលួចឲ្យដំណឹងពីអាជ្ញាធរគយ និងប៉ូលិសនៅក្នុងរដ្ឋ NSW។
ជនជាតិអូស្ត្រាលី២នាក់ និងជនជាតិកាណាដា៨នាក់ នឹងប្រឈមមុខនឹងការដាក់បទចោទពីបទជួញដូរគ្រឿងញៀនក្នុងកម្រិត ពាណិជ្ជកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះ៦៥០គីឡូក្រាមនៃល្បាយគ្រឿងញៀនទាំងនោះ ត្រូវគេរកឃើញនៅឃ្លាំងផ្ទុកទំនិញមួយនៅសង្កាត់ South Melbourne កាលពីខែមុន៕

ប្រភព៖ Khmer79
