Friday, October 25, 2013

ថៅកែស្រីក្បត់ប្តីនិងកូន៣នាក់ លួចមានប្រុសថ្មីជាកូនជាងខ្លួនឯងនៅក្នុងបន្ទប់ជួល

By on 9:49 AM
ថៅកែស្រីក្បត់ប្តីនិងកូន៣នាក់  លួចមានប្រុសថ្មីជាកូនជាងខ្លួនឯងនៅក្នុងបន្ទប់ជួល

ខេត្តកំពង់ចាម : ពិតជាគួរអោយហូសចិត្តពេកណាស់ ដែលសង្គមកំពុងតែស្អប់ខ្ពើម ដោយសារតែ ថៅកែស្រីរូបនេះជានារីខ្មែរមានទាំងប្តីពេញច្បាប់ ថែមទាំងមានកូនធំៗអស់ទៅហើយ ចំនួន៣នាក់ទៀតផង បែរជាលួចលាក់ក្បត់ប្តីនិងកូនៗជាទីស្រលាញ់ទៅមាន សាហាស្មន់ ជាមួយកូនជាងដែលជាបុគ្គលិកខ្លួនឯង នៅក្នុងបន្ទប់ជួលយ៉ាងស្ងាត់១រហូតប្តីតាមទាន់ បង្កភាព ភ្ញាក់ផ្អើលហើយបានប្តីប៉ូលិសដែនដីអោយជួយឃាត់ខ្លួន មានវិធានការតាមផ្លូវច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពី២ថ្ងៃមុននេះ (២២តុលា)ឆ្នាំ២០១៣ ក្នុងភូមិអំពិល ស្រុកកំពុង សៀម បន្ទាប់ពីបុរសជាប្តីបានតាមទាន់ជាន់ កែង ខណ:ពេលឃើញអ្នកទាំងពីរកំពុង នៅក្នុងបន្ទប់ ជាមួយគ្នាតែ២នាក់។

តាមព័ត៌មានលើកឡើងថា ថៅកែស្រីនោះឈ្មោះភា ដាវី អាយុ៣១ឆ្នាំ មានប្តីឈ្មោះជ័យ សុភា អាយុ ៣៨ឆ្នាំ បានរៀបការជាមួយគ្នាច្រើនឆ្នាំហើយ មានកូនប្រុសស្រី៣នាក់ ។ ថៅស្រីរូបនេះបានក្លាយ ជាថៅកែស្រីហាងកែសម្ជស្ស រស្មី ភាដាវី ប្រចាំនៅសាខា ខេត្តកំពង់ចាម មានកូនជាង ស្រីប្រុស ច្រើននាក់នៅក្នុងហាងនោះ ឯស្វាមីជាថៅកែប្រុសប្រចាំនៅហាងក្នុង នៅក្នុងរាជធានីភ្នំពេញ ។

តាមការប្រាប់បុរសជាប្តីបានអះអាងប្រាប់សមត្ថកិច្ចពេល ធ្វើកំណត់ហេតុថា ចាប់តាំងពីបើកសាខា ថ្មីបើកសាខាថ្មីនៅទឹកដីខេត្តកំពុងចាម នោះមកលោកតែងកត់សំគាល់អត្តចរិកប្រពន្ធប្លែកខុសពី ឆ្ងាយធ្វើអោយកាន់តែមានការសង្ស័យទៅលើប្រពន្ធមានអ្នកថ្មី ហើយចាប់ផ្តើមតាមដានរហូតមក ទើបបែកការណ៍ថាប្រពន្ធលួចលាក់មានសាហាយស្មន់ជាមួយកូនជាង របស់ខ្លួនឈ្មោះ សុផលហើយក៏បានតាមដានរហូតដឹងច្បាស់ថាពួកគេពិតជាលួចស្រលាញ់គ្នា និងនៅក្នុងបន្ទប់ ជួលជាមួយគ្នាទៀតផង ហើយបានតាមទាន់ជាន់កែងប្តឹងអោយប៉ូលិសចាប់ខ្លួនតែម្តង ។

អ្នកស្រី ភា ដាវីជាភរិយាក៏បានអះអាងប្រាប់សមត្ថកិច្ចដែរថា ខ្លួនបានលែងលះគ្នាជាមួយប្តី រូចរាល់ ហើយថែមទាំងបាននាំគ្នាទៅផ្តិតមេដៃនៅចំពោះមុខអាជ្ញាធរមូលដ្ឋានទៀតផង មិនគួរណាប្តី នេះនៅតែតាមរករឿងធ្វើអោយផ្អើលគេឯងអញ្ខឹងទេ ៕

ប្រភព៖ Khmer Online News