.jpg)
តើអ្នកកំពុតែបារម្ភអំពីបញ្ហាឃ្លៀកខ្មៅមែនទេ? នៅលើលោកនេះមានស្ត្រីច្រើនណាស់ដែលកំពុងតែភ័យខ្លាចចំពោះការស្លៀកពាក់ ជាពិសេសអាវវាលដោយសារតែឃ្លៀកខ្មៅ។ បញ្ហាបែបនេះមិនមែនកើតឡើងភ្លាមៗនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងមានវិធីព្យាបាលដោយខ្លួនឯងយ៉ាងសាមញ្ញដែលស្ត្រីគ្រប់រូបអាចអនុវត្តបានដើម្បីអោយឃ្លៀក និងកន្លែងផ្សេងៗទៀតនៃរាងកាយមានភាពភ្លឺថ្លា ឬសឡើងវិញបាន។
ប្រើសារធាតុធម្មជាតិណាដែលធ្វើអោយស
ស្ត្រីម្នាក់អាចប្រើសារធាតុធ្វើអោយស្បែកឃ្លៀករបស់ពួកគេសបាន។ មានបន្លែ និងផ្លែឈើជាច្រើនដែលអ្នកទាំងអស់គ្នាសុទ្ធតែមានគ្រប់គ្នាក្នុងចង្ក្រានបាយ។ អាហារទាំងអស់នេះមាននាទីជាសារធាតុសម្លាប់បាក់តេរី, អាស៊ីត និងសារធាតុសម្លាប់មេរោគទៀតផង។ ដូច្នេះវាអាចជាជួយធ្វើអោយស្បែកវិលមកសភាពសឡើងវិញដោយធម្មជាតិបាន។
ប្រើសារធាតុធម្មជាតិណាដែលធ្វើអោយស
ស្ត្រីម្នាក់អាចប្រើសារធាតុធ្វើអោយស្បែកឃ្លៀករបស់ពួកគេសបាន។ មានបន្លែ និងផ្លែឈើជាច្រើនដែលអ្នកទាំងអស់គ្នាសុទ្ធតែមានគ្រប់គ្នាក្នុងចង្ក្រានបាយ។ អាហារទាំងអស់នេះមាននាទីជាសារធាតុសម្លាប់បាក់តេរី, អាស៊ីត និងសារធាតុសម្លាប់មេរោគទៀតផង។ ដូច្នេះវាអាចជាជួយធ្វើអោយស្បែកវិលមកសភាពសឡើងវិញដោយធម្មជាតិបាន។
- ក្រូចឆ្មាគឺជាសារធាតុមួយដែលយើងនិយាយនោះហើយ ព្រោះវាអាចដុសសម្អាតនៅលើស្បែកបានយ៉ាងល្អ។
- ចំណិតត្រសក់ស្តើងៗក៏ល្បីថាមានឥទ្ធិពលប្រឆាំងនឹងឡើងជាពណ៌ខ្មៅនៅលើស្បែកផងដែរ។ ទឹកដែលចេញពីចំណិតត្រសក់ដែលស្តើងៗនេះនឹងមានប្រសិទ្ធភាពយ៉ាងអស្ចារ្យនៅលើស្បែកឃ្លៀករបស់អ្នកជាមិនខាន។
- ចូរដាក់ត្រសក់ដែលចិតរួចនៅលើកន្លែងដែលមានបញ្ហា ព្រមទាំងយកចំណិតត្រសក់ស្តើងៗ ឬទឹករបស់វាដាក់នៅកន្លែងនោះផងដែរទៅ។
សម្ភារៈសម្រាប់លាបស្បែក ឬក្រែមដុសសម្អាតស្បែកដែលមាននៅផ្ទះស្រាប់
វាមិនខុសគ្នានឹងសម្ភារៈសម្រាប់លាបសម្អាតស្បែកមុខឡើង ហើយកាលណាដែលវាត្រូវបានបង្កើតសម្រាប់សម្អាតស្បែកមុខបែបនេះ វាក៏មានឥទ្ធិពលដូចគ្នាទៅលើស្បែកនៅកន្លែងផ្សេងៗទៀតផងដែរ ជាពិសេសស្បែកឃ្លៀកដែលខ្មៅនេះតែម្តង។
- ល្បាយលាយគ្នាដោយប្រើទឹកត្រសក់, ទឹកក្រូចឆ្មា និងល្មៀតនឹងមានប្រសិទ្ធភាពយ៉ាងអស្ចារ្យជាមិនខាន។ វាត្រូវការដាក់នៅជាប់នឹងស្បែកឃ្លៀកនោះយូរបន្តិច បន្ទាប់មកចាំលាងវាចេញ។
- ល្បាយលាយគ្នាដោយប្រើទឹកក្រូចឆ្មា, ទឹកឃ្មុំ, យ៉ាអួរក៏នឹងមានមានប្រសិទ្ធភាពអស្ចារ្យដែរ។ ខណៈពេលដែលទឹកក្រូចឆ្មាគឺជាសារធាតុធ្វើអោយស្បែកសពីធម្មជាតិ ការច្របល់ចូលគ្នាជាមួយទឹកឃ្មុំ ឬយ៉ាអួនឹងជួយកាត់បន្ថយនិន្នាការដែលធ្វើអោយស្បែកស្ងួតបានតាមរយៈការទឹកក្រូចឆ្មា។
ប្រើផលិតផលដែលមានសារធាតុ Exfoliating
សារធាតុ Exfoliate មាននាទីយ៉ាងសំខាន់ក្នុងការ៖
- កំចាត់ចោលកោសិកាងាប់ៗ
- ធ្វើអោយស្បែកសឡើងវិញ
ប្រើទឹកដោះគោ
ទឹកដោះគោផ្ទុកទៅដោយសារធាតុខ្លាញ់ និងវីតាមីនសំខាន់ៗសម្រាប់ជួយលាងសម្អាតយ៉ាងមានប្រសិទ្ធភាព។
- អ្នកអាចធ្វើល្បាយមួយដែលផ្សំពីទឹកដោះគោត្រជាក់ជាមួយនឹងម្ស៉ៅ
- បន្ទាប់មកយកវាទៅស្អំនៅកន្លែងដែលមានបញ្ហារយៈពេលយូរបន្តិច ហើយចាំលាងសម្អាតិវាចេញ។
ប្រភព៖ សុខភាព
