Wednesday, October 16, 2013

ហុងដា​សេ​១២៥ បុក​សង​សេ​១២៥ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់​

By on 10:27 AM

ហុងដា​សេ​១២៥ បុក​សង​សេ​១២៥ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់​

ភ្នំពេញ​៖ ​ បុរស​ម្នាក់​ត្រូវ​នឹង​ម្នាក់ទៀត​រងរបួស​ស្រាល ខណៈពេលដែល​ពួក​ជិះ​ម៉ូតូ​ពី​គ្រឿង បុក​គ្នា​តាមផ្លូវ មួយគ្រឿង​ម៉ាក​សេ​១២៥​ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AN-3664​សេរី​២០១០​នឹង​មួយគ្រឿង​ទៀត​ម៉ាក​សេ​១២៥​ព​ណ៏​ខៅ ពាក់​ស្លាក​លេខ​តាកែវ​1C-0419​សេរី ២០០៩ នៅ​ចំណុច​មុខ​ប្រេង​ឥន្ទ​នៈ​តេ​លា តាម​បណ្ដា​យ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​២២​នឹង​៣០​នាទី ថ្ងៃ​១៥​ខែតុលា ឆ្នាំ​២០១៣​។​
សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៏​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង​ជិះ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ចង្កូត​ធ្លាក​ជង្ហុក ហើយ​ខណៈនោះ​ស្រាប់​តែមាន​ម៉ូតូ​សេ​១២៥​មួយគ្រឿង​ទៀត ជិះ​តាមផ្លូវ​មុនី​រ៉េត ក្នុង​ទិស ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ស្រាល ចំណែក​ម៉ូតូ​ទាំង​គ្រឿង​ត្រូវ​ដួល​គរ លើ​គ្នា​រង​ការខូចខាត​។​
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរា​គម​ន៏​នឹង​សហកា​ជាមួយ​នគរបាល​ចរាចរ​ជំនាញ​ធ្វើការ​វាស់វែង​លើកយក​ម៉ូតូ​ទាំង​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​រងចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕
snapshot20131016040937