![]() |
| មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីលើកមុន |
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងលេចធ្លោនៅកម្ពុជា បានដាក់លិខិតមួយជូនដំណឹងទៅសាលារាជធានីភ្នំពេញ ស្នើសុំការធ្វើមហាបាតុកម្មអហិង្សាចំនួន ៣ថ្ងៃ ពីថ្ងៃទី ២៣ ដល់ ២៥ ខែតុលាការសប្តាហ៍ក្រោយនេះ នៅទីលានប្រជាធិបតេយ្យ ដោយមានបាតុកររាប់ម៉ឺននាក់ចូលរួម។
គណបក្សដែលដឹកនាំដោយលោក សម រង្ស៊ី និងលោកកឹម សុខានេះ បានឲ្យដឹងនៅក្នុងលិខិតក្នុងនោះថា ការរៀបចំធ្វើមហាបាតុកម្មអហិង្សា ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ និងទាមទារឲ្យរាជរដ្ឋាភិបាលគោរព និងអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចុះថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ព្រមទាំងធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ប្រភព៖ ភ្នំពេញប៉ុស្តិ៍

