Friday, October 18, 2013

ស្លាប់​៣ របួស៤ ដោយសាររថយន្តដឹកអុសក្រឡាប់នៅស្រុកឱរ៉ាល់

By on 1:54 PM
កំពង់ស្ពឺ៖ មនុស្ស៣នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង ៤នាក់ទៀត បានរងរបួស ធ្ងន់ស្រាល ដោយសាររថយន្តដឹកអុសក្រឡាប់។
ហេតុការណ៏នេះ បានកើតឡើងនៅម៉ោងជាង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១៨តុលា ២០១៣ នៅ ចំណុចមុខរោងចក្រស្កសរ ការ៉ែនហៀល ស្ថិតក្នុងភូមិជំា ឃុំតាសាល ស្រុកឱរ៉ាល់ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹងដែរថា មុនពេលកើតហេតុ រថយន្ត អ៊ីណូ ពាក់ស្លាកភ្នំពេញ3A 7657 ដឹកអុសពេញនិងមនុស្ស ១១នាក់បានចេញដំណើរពីចំការ លុះ មកដល់ចំណុចកើត ហេតុជាផ្លូវចុះចំណោតហើយរអិល បណ្តាលឲ្យរថយន្តក្រឡាប់ និងមានអ្នក ស្លាប់និងរបួសតែម្តង ។
អ្នកស្លាប់ទំាង៣នាក់ក្នុងនោះមានអ្នកបើកបរម្នាក់ផង និងអ្នករបួសមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ។
ចំណែករថយន្តមកដល់ម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៨ តុលា ២០១៣នេះ សមត្ថកិច្ចមិនទាន់ស្ទូច ចេញនៅឡើយទេ ៕
ប្រភព៖ Khmerload