
ប៉ូលិសនៅក្នុងខេត្ត ហីឡូងជាំង ប្រទេសចិន ដែលជាខេត្តជាប់នឹងប្រទេសរុស្សីបានប្រទះឃើញយុវជនខ្មែរអនាថាម្នាក់ ។ នេះបើតាមការឲ្យដឹងពីលោក ហាក់ គីមថុង និស្សិតថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Harbin Institute of Technology ប្រទេសចិន បង្ហោះលើបណ្ដាញសង្គម Facebook របស់លោក។
លោក គីមថុង បានសរសេររៀបរាប់ថា ៖ “គាត់ក្លាយជាជនអនាថា ហើយតាមប្រភពពីនិស្សិតខ្មែរម្នាក់ដែលបានទៅជួយបកប្រែបានឲ្យដឹងថា គាត់ដូចជាត្រូវបានចាញ់បោកគេ គាត់ហាក់ដូចជាបាត់បង់សតិ ដោយសារតែការធ្វើទារុណកម្ម ហើយពេលនេះគាត់មិនអាចនិយាយ ឬស្តាប់បានទេ ដោយការទំនាក់ទំនងធ្វើតាមភាសាកាយវិការ និងការសរសេរលើក្រដាស។ ពេលនេះសូម្បីតែឈ្មោះរបស់ខ្លួនក៏គាត់មិនចាំដែរ”។
លោកបានសរសេរទៀតថា ក្រោយពីដឹងអត្តសញ្ញាណជាជនជាតិខ្មែរ ពេលនេះប៉ូលិសចិន បានធ្វើការទាក់ទងទៅស្ថានទូតខ្មែរនៅប្រទេសចិន ដើម្បីធ្វើអន្តរាគម និងបញ្ចូនគាត់ទៅប្រទេសកំណើតវិញ។ ពេលនេះគាត់មានសុវត្ថិភាព ហើយត្រូវបានទទួលមើលការថែទាំពីសំណាក់ប៉ូលិស។
បើប្អូនណាស្គាល់គាត់ ឬសាច់ញាតិគាត់ អាចទាក់ទង តាមរយៈលេខ របស់លោក គីមថុង +8618746043804 ដើម្បីអាចឲ្យគាត់ឆាប់បានជួបសាច់ញាតិខ្លួន និងត្រឡប់មកប្រទេសកម្ពុជាវិញ៕
ប្រភព៖ Facebook
