
គួរឲ្យចាប់អារម្មណ៍ជាខ្លាំងដែលអ្នកនេសាទក្នុងខេត្ត Guangxi ប្រទេសចិនបានបង្វឹកសត្វក្អែកទឹកជាច្រើនក្បាលធ្វើជាមធ្យោបាយដើម្បីនេសាទត្រីឲ្យ។ ការនេសាទដែលកម្រនឹកឃើញនេះបានកើតឡើងក្នុងទន្លេ Li ដែលជាទន្លេមានទឹកថ្លាឆ្វង់ដូចកញ្ចក់មួយរបស់ចិន។ សត្វស្លាបជំនាញចាប់ត្រីទាំងនោះអាចរកត្រីមកឲ្យបាន ដោយមិនពិបាក ត្បិតអី បុរសនេសាទរូបនេះបានបង្វឹកពួកវាតាំងពីញាស់ម្ល៉េះ។
រៀងរាល់ពេលនេសាទម្ដងៗ ពិសេសពេលព្រឹក ម្ចាស់ក្អែកទឹកទាំងនោះបានយកខ្សែមកចងករបស់វាជាមុនដើម្បីការពារមិនឲ្យពួកវាលេបត្រីដែលចាប់បានជាអាហារ។ ទោះជាយ៉ាងណា ចុងក្រោយម្ចាស់របស់វានៅតែផ្ដល់ត្រីជាចំណីដល់ពួកវាដដែលដើម្បីជារង្វាន់លើកទឹកចិត្ត ប៉ុន្តែភាគច្រើនត្រីទាំងនោះមិនសូវល្អទេ។ ពេលពួកវាសហការគ្នា ហ្វូងក្អែកទឹកប្រៀបបានទៅនឹងមីស៊ីលបាញ់ចូលក្នុងទឹកយ៉ាងលឿនសំដៅទៅរកហ្វូងត្រីដូច្នេះដែរ។ ការនេសាទជាក្រុមនេះជួយឲ្យម្ចាស់របស់វាទទួលបានត្រីច្រើនគ្រាន់មានទឹកមាត់លេបដែរម្ដងៗ ៕
ប្រភព៖ Sabay
ប្រភព៖ Sabay
