Thursday, October 31, 2013

រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ីន​ទ្រី​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​២​លើក​រយៈពេល​១​ម៉ោង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​នៅ​ខណ្ឌដង្កោ​

By on 2:51 PM
ភ្នំពេញ ​៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់​បាន​ស្លាប់​នៅ​និង​កន្លែង​កើត​ហេតុ និង​២​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បាន​បង្កឡើង​ដោយ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​តែ​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ កាលពី​វេលា​ម៉ោង​១៥​និង​៥​នាទី​ ស្ត្រី​ម្នាក់​របួសធ្ងន់​ក្បាល​បញ្ជូន​ទៅ​សង្គ្រោះ​ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ និង​មួយ​ករណី​ទៀត​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​២០​នាទី​ស្ថិតនៅ​ភូមិ​បុរី​កម្មករ​សង្កាត់​ជើងឯក ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣​។​
នាយរង​ផ្នែក​ចរាចរ​ណ៏​ខណ្ឌដង្កោ​លោក ប៉ែន រ៉ា​ហ៊ុល បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​បាន​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​២​នាក់​ផ្សេងទៀត​របួសធ្ងន់​នៅ​តាម​បណ្តោយ​ផ្លូវ​២១៧​កន្លែង​ផ្សេងគ្នា​ក្នុង​ខណ្ឌ​ដង្កោ​។ លោក​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរ​លើក​ទី​១​មួយ​បាន​កើតឡើង​នៅ​ភូមិ​សំបួរ ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​មានឈ្មោះ អា​ល័​ក្ខ អាយុ​២៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ (​របួសស្រាល​) និង​ស្ត្រី​ម្នាក់ទៀត​មានឈ្មោះ អា​ជី អាយុ​២២​ឆ្នាំ​(​របួសធ្ងន់​)​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។ស្ត្រី​រងគ្រោះ​ពីរ​នាក់​បងប្អូន​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្វី​ណូ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AJ-8890​។ ចំណែក​រថយន្ត​បង្កហេតុ​ជា ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​គ្មាន​ស្លាក​លេខ​មាន​លេខ​រៀង​២០០​បើកបរ​ដោយ​ឈ្មោះ​មន នាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​ចំការ​ដូង ភូមិ​ខ្វា សង្កាត់​-​ខណ្ឌដង្កោ​។​​លោក ប៉ែន រ៉ា​ហ៊ុល បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ហេតុ​បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​ជាមួយ​ជនរងគ្រោះ លុះ​មកដល់​កន្លែង​កើត​ហេតុ​រថយន្ត​ក៏​បើក​កៀរ​ជនរងគ្រោះ​តែម្តង​។ ក្រោយ​កើតហេតុ​ទាំង​រថយន្ត​និង​អ្នកបើកបរ​ត្រូវ​បាន​ឃាត់ខ្លួន​។​
ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​ករណី​ផ្សេងទៀត​បណ្តាល​ឲ្យ​ស្លាប់​ម្នា​ក់​នៅ ដឹក​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​សន្លប់​ដែល​បាន​បង្កឡើង​ដោយ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ដដែល​កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ថ្ងៃទី​៣០ខែ​តុលា​ឆ្នាំ២០១៣នៅមុខ វិទ្យាល័យ​ទួល​អំពិល ផ្លូវ​២១៧ ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​​លោក​ប៉ែន រ៉ា​ហ៊ុល ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ជនរងគ្រោះ​មានឈ្មោះ​ស្រ៊ុ​យ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ​(​ស្លាប់​) និង​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ​វុ​ធ ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ​អ្នក​បើកឡាន​ដឹក​កម្មករ និង​មាន​ទីលំនៅ​ភូមិក​ណ្តោ​ក ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។ ចំណែក​រថយន្ត​បង្កហេតុ​ជា​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​គ្មាន​ស្លាក​លេខ​និង មាន​លេខ​២៤១ បើកបរ​ដោយ​ឈ្មោះ​ផ័ន ឃន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល នៅ​ក្បែរ​យានដ្ឋាន​រថយន្ត​ក្រុមហ៊ុន​ស៊ីន​ទ្រី​។​
នាយរង​ផ្នែក​ចរាចរ​ខណ្ឌដង្កោ​ដដែល​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ប្រជា​ពលរដ្ឋ​គាត់​បានឃើញ​ជនរងគ្រោះ​ពីរ​នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជើង​ទៅ​ត្បូង​តាមផ្លូវ​២១៧​នេះ​ លុះ​ជិះ​មក​ដល់​មុខ​វិទ្យាល័យ​ទួល​អំពិល​ក៏​ជ្រុល​ទៅ​ប៉ះ​និង​រថយន្ត​ដឹក​សំរាម​ដែល​បាន​បើក​មក ពី​ត្បូង​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ហូរឈាម​តាម​ច្រមុះ​ក្បាល​ជោគជាំ​ពេញ​ផ្ទៃមុខ​ស្លាប់​ពេល ដឹក​ទៅដល់​មន្ទីរពេទ្យ និង​ជនរងគ្រោះ​ម្នាក់ទៀត​សន្លប់​ឈឹង​មួយសន្ទុះ​។​​លោក​បន្ត​ថា រថយន្ត​បង្កហេតុ​និង​អ្នកបើកបរ​ត្រូវ​បាន​ប្រគល់​ទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​
ជា​មួយ​គ្នានេះ​ផង​ដែរ​ប្រជាពលរដ្ឋ​ដែល​ចោមរោម​ឈរ​មើល​ក្នុង​ហេតុ​ការ​ណ៏​នេះ​បាន​រិះគន់​ថា ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​នេះ​បើកបរ​ព្រហើន​ណាស់​មិន​ចេះ​គោរព​ច្បាប់​ចរាចរ​ទេ ហើយក៏​គ្មាន​សុជីវធម៌​ដែរ​បើកបរ​ស៊ី​ភ្លេ​ថ្លង់​រំខាន​ដល់​ពលរដ្ឋ​ធ្វើ​ដំណើ​រ​តាម​ដងផ្លូវ ហើយ​ជាពិសេស​ហេតុអ្វី​រថយន្ត​ដឹក​សំរាម​នេះ​មិន​ដែល​មាន​ពាក់​ស្លាក​លេខ និង​គ្មាន​ឆៀក​គ្មាន​ពន្ធ​ផ្លូវ​។ ប្រជាពលរដ្ឋ​ក៏​សុំ​ខាង​ស្ថាប័ន​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក្រសួងមហាផ្ទៃ គួរ​ណាស់​ពិនិត្យមើល​និង​រឹត​បន្តឹង​ចំពោះ​អ្នកបើកបរ​និង​ក្រុមហ៊ុន​ស៊ីន​ទ្រី​នេះ​ផង​៕
c4