តើលោកអ្នកដឹងទេថា ស្ដេចនៃប្រទេសណា មានទ្រព្យសម្បត្តិ ច្រើនជាងគេ? នៅពេលនេះយើង សូមបង្ហាញ ជូនស្ដេចទាំង ១០ដែលមាន ទ្រព្យសម្បត្តិច្រើនជាងគេ នៅក្នុងពិភពលោក។
១. Bhumibol Adulyadej ស្ដេចនៃប្រទេសថៃ (៣០ពាន់លានដុល្លារអាមេរិក)
Bhumibol Adulyadej ជាស្ដេចមាន ជាងគេលើលោក ដែលបានឡើង គ្រោងរាជ្យតាំងពីឆ្នាំ ១៩៤៦។ បច្ចុប្បន្ន ទ្រង់មានក្រុមហ៊ុន Siam Cement ជាក្រុមហ៊ុនស៊ីម៉ង់ ក្រុមហ៊ុន Christiani & Nielsen, Deves Insurance, Siam Commercial Bank និង Shin Corporation ជាមួយគ្នានោះ ទ្រង់ក៏ជាម្ចាស់នៃ ក្រុមហ៊ុនច្នៃពេជ្រ Golden Jubilee Diamond៕

២. Hassanal Bolkiah ព្រះចៅស៊ូតង់ នៃប្រទេសប្រុយណេ (២០ពាន់លានដុល្លារអាមេរិក)
Hassanal Bolkiah បានក្លាយជា ព្រះចៅស៊ូតង់នៃ ប្រទេសប្រុយណេកាលពីឆ្នាំ ១៩៦៧។ បច្ចុប្បន្ន ជា នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ កងព័រកំពូលនៃ ប្រទេសប្រុយណេ។ រថយន្តដែលគាត់ជិះ គឺ មានតម្លៃខ្ពស់បំផុតនៅ ក្នុងពិភពលោក ម៉ាក Bugatti, Ferrari និង Rolls Royce។

៣. Abdullah bin Abdul Azil aL Saud ជាស្ដេចនៃ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ($១៨ពាន់ លាន)
Abdullah bin Abdul Azil aL Saud ជាស្ដេចនៃប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដោយឡើងសោយរាជ្យ កាលពីឆ្នាំ ២០០៥ បច្ចុប្បន្ននេះ ត្រូវបានជ្រើសតាំងជា ប្រធានក្រុមប្រឹក្សា ភិបាលគណៈកម្មាធិការ ប្រេងកាត និងជាប្រធានមជ្ឈមណ្ឌល King Abdulaziz Center និងជាប្រធានក្រុម ប្រឹក្សាភិបាល យោធា។

៤. Khalifa bin Zaved aL Nahyan ជាស្ដេចនៃ Emir of Abu Dhabi ($១៥ពាន់លាន)
ព្រះអង្គម្ចាស់ Khalifa bin Zaved aL Nahyan បច្ចុប្បន្នជាប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Abu Dhabi Investment Authority ឬ ADIA។

៥. Mohammed bin Rashid aL Maktoum ស្ដេចនៃ Emir Sheikh of Dubai ($៤ពាន់លាន)
Mohammed bin Rashid aL Maktoum ជាស្ដេច និងជានាយករដ្ឋមន្ត្រី នៃសហភាពអារ៉ាប់រួម។ គាត់ត្រូវបានគេស្គាល់ថា ជាមនុស្សដែលជា ចិត្តការប្រណាំង និងបង្កាត់ពូជសេះ ដែលនៅក្នុងនោះ គាត់បានឈ្នះការ ភ្នាល់សេះជាច្រើនលើក។ គាត់ក៏ជាម្ចាស់ក្រុមហ៊ុន Woodlands Stud empire និង ជាពិសេសគាត់ក៏ ជាមនុស្សដែលនៅ ពីក្រោយនៃតំបន់អភិវឌ្ឍន៍ ជាច្រើនដូចជានៅ Dubai, Palm Islands, The Burj Al Arab និង Burj Khalifa។

៦. Hans Adam II ជាព្រះអង្គម្ចាស់នៃ Liechtenstein (៤ពាន់លានដុល្លារអាមេរិក)
ព្រះអង្គម្ចាស់ Hans Adam II គឺជាម្ចាស់នៃក្រុមហ៊ុន Liechtenstein Global Trust (LGT Group) ។

៧. Mohammed VI ជាស្ដេចនៃព្រះរាជាណាចក្រ Morocco (២,៥ពាន់លានដុល្លារអាមេរិក)
Mohammed VI បានឡើងសោយរាជ្យកាលពីឆ្នាំ ១៩៩៩។ គាត់មានភាគហ៊ុន នៅក្នុងក្រុមហ៊ុន Omnium Nord Africain ឬ ONA Group។ ONA Group ជាក្រុមហ៊ុនមួយប្រមូលផ្ដុំ ដោយមុខជំនួញច្ រើនមុខ ដែលនៅក្នុងនោះមានដូចជា សេវាកម្មហិរញ្ញវត្ថុ កែច្នៃម្អូបអាហារ រ៉ែ និងលក់រាយ។

៨. Hamad bin Khalifa aL Thani ជាអតីតស្ដេច Emir of Qatar (២,៥ពាន់លានដុល្លារអាមេរិក)
Hamad bin Khalifa aL Thani ជាអតីតស្ដេច Emir of Qatar ដែលបានឡើង គ្រោងរាជ្យកាលពីឆ្នាំ ១៩៩៥ និងដាក់រាជ្យនៅឆ្នាំ ២០១៣ ដោយឲ្យកូនប្រុសជា អ្នកឡើងគ្រោងរាជ្យជំនួស។ ប្រជារាស្ត្រ ជាច្រើន មានការគោរព និងស្រឡាញ់ក្សត្រអង្គនេះ ដោយគាត់បានធ្វើ ឲ្យប្រទេសក្លាយជាប្រទេស មួយ ដែល សម្បូរទៅដោយ ភាពទាន់សម័យ។ នៅក្នុងជំនាន់ គាត់គ្រប់គ្រងមាន សាលារៀន បរទេសច្រើន បានមកបើកសាខា នៅក្នុងប្រទេសមួយនេះ។ បច្ចុប្បន្នគាត់មាន ភាគហ៊ុននៅក្នុង ក្រុមហ៊ុន Harrods, ក្លឹបបាល់ទាត់ជម្រើស ជាតិអាល្លឺម៉ង់ ក្រុមហ៊ុន Miramax, Vivendi, Louis Vuiton Moet Hennessy ក្រុមហ៊ុនឥណទាន Suise និង Barclay។

៩. Albert II ជាព្រះអង្គម្ចាស់នៃម៉ូណាកូ (១ពាន់លានដុល្លារអាមេរិក)
Albert II ជាព្រះអង្គម្ចាស់នៃម៉ូណាកូ ប្រទេសបារាំង។ បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន Societe des bains de mer de Monaco ឬ SBM និងជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ Monte Carlo Casino នៅក្នុង ទីក្រុងបារីស ព្រមទាំងមានម្ចាស់ នៃភោជ្ជនីយដ្ឋាន បារ ក្លឹបកម្សាន្តនាពេលរាត្រី កន្លែងវាយកូន ហ្គោល និងឆ្នេរសមុទ្រ។

១០. Kari aL Hussayni ជាស្ដេច Aga Khan ទី៤ (៨០០លានដុល្លារអាមេរិក)
បច្ចុប្បន្ន Kari aL Hussayni ស្ដេច Aga Khan ទី៤ នៃ Nizari Ismalism ជាតំបន់ដែលប្រមូលផ្ដុំ ដោយជនជាតិឥស្លាម ស្មើនឹង ១០ភាគរយនៃ ជនជាតិឥស្លាមសរុប នៅទូទៅពិភពលោក។ Kari aL Hussayni បានឡើងធ្វើជា ស្ដេចចាប់តាំងពីឆ្នាំ ១៩៥៧ ហើយបច្ចុប្បន្ននេះ គាត់គឺជាម្ចាស់នៃ កសិដ្ឋានបង្កាត់ ពូជសេះប្រណាំង ដែលមានសេះ រាប់រយក្បាល ព្រមទាំងជាម្ចាស់ នៃក្លឹបប្រណាំងទូក មួយនៅក្នុងតំបន់ Sardinia។

ប្រភព៖ Khmer-Note
