Saturday, October 26, 2013

ណាត់ស្រីឡើងសណ្ឋាគារ ប៉ះចំកូនប្រសារស្រី

By on 9:39 PM
គ្មានអ្វីដែលជាអាថ៌កំបាំងនោះទេ នៅលើពិភពលោកយើងនេះពោលគឺអ្វីៗនឹងត្រូវបាន លាត ត្រដាង នៅពេលដែលយើងព្យាយាមលាក់បាំងវា បីដូចយកក្រដាសទៅខ្ចប់ភ្លើងអញ្ចឹងដែរ។
កាលពីថ្មីៗនេះ រឿងហេតុដ៏ចៃដន្យមួយ បានកើតឡើងនៅលើខ្លួនបុរសម្នាក់ ដែលជាឳពុកក្មេក បានណាត់ស្រីម្នាក់ឡើងសណ្ឋាគារ ប៉ុន្តែក្រោយមកទើបដឹងថា ស្រីម្នាក់នោះជាកូនប្រសារ របស់គាត់ ពោលគឺជាប្រពន្ធរបស់កូនប្រុសគាត់ គួរអោយហួសចិត្តទៅវិញ។
បើតាមប្រភពសារព័ត៌មាន បានអោយដឹងទៀតថា បុរសជាឳពុកមានឈ្មោះ Wang អាយុ ៥៧ឆ្នាំ បានណាត់ជួបស្រីម្នាក់ដែលជាកូនប្រសាររបស់គាត់ មានឈ្មោះថា Lili អោយទៅជួបនៅ សណ្ឋាគារនៅទីក្រុង ម៉ូលីង ខេត្ត ហៃឡុងជ័ង ប្រទេសចិន ប៉ុន្តែស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែម្នាក់ជាឳពុកក្មេក ឯម្នាក់ទៀតជាកូនប្រសារ ហើយអ្វីដែលចៃដន្យទៀតនោះ ត្រូវបាន Da Jun ដែលត្រូវជាកូនប្រុស និងប្តីនោះតាមទាន់ ប្រតាយប្រតប់ជាមួយឳពុក ហើយថែមទៀត ដាល់ប្រពន្ធខ្លួនឯង បាក់អស់ធ្មេញ៣ទៀតផង។
រឿងហេតុទាំងអស់នេះគឺកើតឡើងដោយសារតែ បុរសជាឳពុក និងស្រីជាកូនប្រសារនោះ បានលេងបណ្តាញទំនាក់ទំនងមួយ តាមប្រព័ន្ធអនឡាញ ដោយបានប្រើប្រាស់អត្តសញ្ញាណ ក្លែងក្លាយលាក់បាំងការពិត ដោយម្នាក់បានកុហកថាជានាយកនៃក្រុមហ៊ុនមួយ ហើយ ប្រពន្ធ បានស្លាប់ចោលខ្លួន២ឆ្នាំហើយ ឯម្នាក់ទៀតថាកុហកថាប្តីរបស់ខ្លួនត្រូវជាប់គុក ៥ឆ្នាំ។
បីដូចសុភាសិតខាងលើ ក្រដាសខ្ចប់ភ្លើងមិនជិតនោះទេ ពោលគឺបុរសជាប្តី និងជាកូនប្រុសនោះ បានប្រទះឃើញសារតាម chat របស់ប្រពន្ធខ្លួន ហើយក៏រកលេសធ្វើជារវល់ភារកិច្ច រួចក៏ តាមដាន រហូតដល់សណ្ឋាគារ ទើបលោកអើយលោក ប្រពន្ធខ្ញុំ ណាត់ឳពុកខ្ញុំឡើងសណ្ឋាគារ គួរអោយអា ម៉ាស់មុខទៅវិញ។


ប្រភព៖ Khmerload