Saturday, October 26, 2013

បុរស​ម្នាក់​បាន​រង​រ​បួស​ធ្ងន់ធ្ងរ​និង​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​

By on 4:57 PM
នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០១៣ វេលា​ម៉ោង​៩និង៣០​នាទី​ព្រឹក ​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ ដែល​ស្ថិតនៅ​ចំណុច​អូ​ត្រជាក់ចិត្ត ភូមិ​ស្រែ​ត្រាវ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​បាន​បណ្តាល​អោយ​បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ធ្ង​រ​និង​បាន​ស្លាប់​ពេល​ប​ញ្ជូន​ដល់​មន្ទីរពេទ្យ។​
តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ថ្ម​ស​បាន​អោយ​ដឹង​ថា​ ជន​រ​ង​គ្រោះ​មានឈ្មោះ អ៊ុក វន្ត័ ភេទ​ប្រុស អាយុ៥៨​ឆ្នាំ មានមុខ​របរ​ជា​ពេទ្យ​ដើរ​ព្យា​បាល​តាម​ភូមិ មាន​ទីលំនៅ​ស្ថិតនៅ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង។​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ ជនរងគ្រោះ​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ភូមិ​ស្រែ​ថ្មី ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង បាន​ទូ​ស័ព្ទ​ហៅ​ទៅ​ពិនិត្យ​ជំងឺ​នៅផ្ទះ​ពេល​ពិនិត្យ​អ្នកជំងឺ​ រួចហើយ​ជនរងគ្រោះ​បាន​ធ្វើ​ដំណើរ​ពី​ភូមិ​ស្រែ​ថ្មី​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម 1C 0653 លុះ​មកដល់​ចំណុច​កើត​ហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ជួប​និង​គ្រោះថ្នាក់​ចរាច​រ ​ដោយ​បាន​ជិះ​ម៉ូតូ​គេច​ពី​ដុំ​ថ្ម​នៅ​លើ​ផ្លូវ​និង​បាន​ចាប់​ហ្វ្រាំង​មុខ តែ​ដោយសារតែ​ស្ថានភាព​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ទើប​បណ្តាល​អោយ​រអិល​ដួល​បោក​ក្បាល​ទៅលើ​ថ្នល់​ចំ​ពីមុខ​ឆៀង​ខាងស្តាំ ​បណ្តាល​អោយ​រង​របួស​ធ្ងន់​ធ្ង​រ​និង​បាន​ស្លាប់​ពេល​ប​ញ្ជូន​ដល់​មន្ទីរពេទ្យ។​បន្ទាប់មក​សមត្ថកិច្ច​នគរបាល​បាន​ចុះទៅ​ពិ​និ​ត្យ​កន្លែង​កើត​ហេតុ​និង​ពិនិត្យ​សព​ រួចហើយ​សមត្ថ​កិច្ច​ក៏​បាន​ប្រគល់​សព​ជនរងគ្រោះ​ទៅ​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅផ្ទះ​របស់​ជនរងគ្រោះ​ទៅ៕​
c8