Friday, October 18, 2013

បញ្ហា​ផ្លូវភេទ​ដែល​ឧស្សាហ៍​កើតឡើង​ចំពោះ​ស្ត្រី​

By on 2:55 PM

បញ្ហាសុខភាព​ផ្លូវភេទ (sexual problems) មាន​សណ្ឋាន និង លក្ខណៈ​ខុស​ប្លែកៗ​ពីគ្នា ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា បញ្ហា​ផ្លូវកាយ និង បញ្ហា​សតិអារម្មណ៍ (physical or emotional issue), ពីព្រោះ​វា​អាច​ធ្វើ​អោយ​ដៃគូ​ស្នេហា​ទាំង​ពីរ​នាក់​អាច​មាន​បញ្ហា​ផ្សេងៗ ក៏​ដូចជា​មិន​សូវ​ពេញចិត្ត​នឹង​ទំនាក់ទំនង​ផ្លូវភេទ​របស់​ពួកគេ ។​

​ចំពោះ​ស្ត្រី​វិញ​នោះ​គឺ បញ្ហា​បាត់បង់ ឬ កង្វះ​ចំណង់​នៃ​ការ​រួមភេទ (lack of desire) ដែល បណ្តាលមកពី​ការថយចុះ​នៃ​អ័រម៉ូន estrogen, ក្រពេញ​ទី​រ៉ូត​អ៊ីត​មាន​ដំណើរការ​មិន​ប្រក្រតី (thyroid disorders), រួម​ទាំង​ការឈឺចាប់​នៅពេល​រួមភេទ (​បណ្តាល​មកពី​បញ្ហា​ប្រដាប់ភេទ ឬ កង្វះ​ជាតិ​រំអិល​) ។

​ដៃគូ​ស្នេហា​មួយចំនួន​រកឃើញ​ដោយ​ខ្លួនឯង​ថា ការ​ទទួលទាន​ថ្នាំ​មួយចំនួន​ក៏​អាច បណ្តាលអោយមាន​បញ្ហា​សុខភាព​ផ្លូវភេទ​ទាំង​នារី​និង​បុរស​(sexual problems) នេះ​ផង​ដែរ ។ ថ្នាំ និង សារជាតិ​ទាំងនោះ​រួមមាន ៖
  • អាល់​កុល (​ស្រា​)
  • នីកូទីន (nicotine)
  • ណា​ក័​រទិក (narcotics)
  • ថ្នាំសម្រើប (stimulants)
  • ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម (blood pressure drugs)
  • ថ្នាំអាឡែហ្ស៊ី (antihistamines)
  • រួម​ទាំង​ថ្នាំ​ប្រឆាំង​រោគ​ធ្លាក់​ទឹកចិត្ត (antidepressant medications) មួយចំនួន​ទៀត​ផងដែរ ៕

ប្រភព៖ សុខភាព