Friday, October 18, 2013

វិធី​ថែ​សុដន់​សម្រាប់​យុវតី​អាយុ ចន្លោះ​១៦​ឆ្នាំ ទៅ ២១​ឆ្នាំ​

By on 2:53 PM

នៅក្នុង​កំឡុងពេល​ដុំ​ពក​ដោះ​របស់​អ្នក​លូតលាស់ ក្បាល​ដោះ និង​រីក​ធំ និង មើល​ដឹង​នេះ​គឺជា​​មុន​ងារ​របស់​អ័រម៉ូន Estrogen​។ ដុំ​ពក​ដោះ​ចាប់ផ្តើម​លូតលាស់​វិវត្តន៍​ជា​រូបរាង​និង​ឈានដល់​​ទម្រង់​ពេញលេញ​នៅ​ក្នុង​អាយុ​២១​ឆ្នាំ ដូច្នេះ​អ្នក​គួរតែ​ចងចាំ​ថា គ្រប់​ក្មេងស្រី​ទាំងអស់​មិន​គួរ​ចុះ​​ស្គម​លឿន​ឬក៏​ស្រក​គីឡូ​នៅក្នុង​អំឡុង​ពេល​នេះ ទេ ព្រោះ​វា​អាច​ពន្យា​ពេល​លូតលាស់​ក្នុង​ទម្រង់​រូប​​រាង​នៃ​ដុំ​ពក​ដោះ​ដោយ ធ្វើអោយ​មាន​ការ​ខូច​ទ្រង់ទ្រាយ​និង​ទំហំ​។ ចូរ​កុំ​តម​អាហារ​!! អ្នក​គួរតែ​ទទួលបាន​នូវ​ប្រភព​នៃ​សារជាតិ​ចិញ្ចឹម​សំខាន់​ទាំងអស់ ដែល​បាន​ផ្តល់​ជា​យោបល់ ដូច​ជា​ស៊ុត ព្រោះ​វា​មាន កម្រិត​ប្រូតេអ៊ីន​ខ្ពស់ ទឹក​សណ្កែក​ទឹកដោះគោ និង ខ្លាញ់​ល្អ​បានមក​ពី​ត្រី​​សមុទ្រ​និង​ប្រេង អូ​លីវ​។ ខ្លួន​របស់​អ្នកត្រូវការ​អាហា​រទាំង​នេះ​ក្នុង​ការលូតលាស់​ធំធាត់​របស់​ដោះ​។​

​វិធី​ថែរក្សា​ដើមទ្រូង​របស់​អ្នក​៖ 
ចូរ​អ្នក​ជ្រើសរើស​អាវ​ក្នុង​ណា​ដែល​ត្រូវ​ជា​មួយ​និង​ទំហំ​និង​ទម្រង់​​ពី​ព្រោះ​ទំហំ​របស់​ដើមទ្រូង​និង​មាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅក្នុង​អំឡុង​ពេល​នេះ ដូច្នេះ​អ្នក​អាច​​នឹង​ត្រូវ​ការផ្លាស់ប្តូរ​ទំហំ​អាវ​ក្នុង​ច្រើន​ជាង​ធម្មតា​។ នៅក្នុង​សកម្មភាព​លេង​កីឡា អ្នក​គួរតែង​ពាក់​អាវ​ក្នុង​កីឡា​ដើម្បី​ការពារ​និង​បញ្ហា​ដោះ​យារ​ធ្លាក់​៕

ប្រភព៖ សុខភាព