Monday, October 28, 2013

រថយន្ត៣គ្រឿងបុកគ្នាយ៉ាងរន្ធត់ មនុស្សរបួសដេកពេញវាលស្មៅ

By on 10:14 AM
រថយន្ត៣គ្រឿងបុកគ្នាយ៉ាងរន្ធត់  មនុស្សរបួសដេកពេញវាលស្មៅ

ខេត្តបន្ទាយមានជ័យ៖  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅរសៀល ម៉ោង៣និង៣៥នាទីថ្ងៃទី២៧តុលាលើកំណាត់ផ្លូវជាតិលេខ ៥ក្នុងភូមិយាង ឃុំគោក ស្រុកអូជ្រៅ បង្កឡើងដំបូងដោយសារតែរថយន្តកាមរីឆ្លាមបានបែកកង់មុខ រេចង្កូតបោលទៅបុករថយន្តកាមរី ឆ្លាមដូចគ្នា ដោយសារតែល្បឿនខ្លាំងរថយន្តបង្កបានហោះ ទៅបុករថយន្តឡិចស៊ីសដែលកំពុង ជិះច្រាសទិសគ្នា បណ្តាលអោយផ្លោងធ្លាក់ទៅផ្លូវរអិលចូល ព្រៃរបោះ ធ្វើអោយរថយន្តទាំង៣ រងការខូចខាតខ្លាំងដូចគ្នា តែមិនបង្កអោយបាត់បង់ជីវីតអ្នក ណាម្នាក់ឡើយ ដោយគ្រាន់តែ រងរបួសស្រាលទាំងអស់គ្នា ក្នុងនោះមានរថយន្តកាមរីឆ្លាម ពណ៍ប្រផេះដែល មានក្រុមគ្រួសារ ប្តីប្រពន្ធនិងកូនតូចៗមានគ្នា៥ទៅ៧នាក់ត្រូវរបូសច្រើនជាងគេ ហើយនាំគ្នាដេកពេញវាលស្មៅ ទំាងកណ្តាលថ្ងៃចែស ដោយសារតែរថយន្តនោះខូចខាតទំាង មុខនិងក្រោយខ្លាំងជាងគេ បើកទៅ មុខលែងកើត។

ប្រភពពីពលរដ្ឋក្នុងភូមិនោះ ពុំមានអ្នកណាហ៊ានអះអាងថា អ្នកណាខុសឬត្រូវទេហើយក៏មិនដឹង ច្បាស់ថាមកពីមូលហេតុអីដែរ តាមដឹងគឺដោយសារ ឃើញកង់ផ្នែកខាងមុខរថយន្តកាមរីឆ្លាម បានបែករយ: អាជ្ញាធរក៏មិនអាចសន្និដ្នានច្បាស់នៅ ឡើយដែរទេ ខណ:ពេលទៅសង្រ្គោះនោះ ៕

ប្រភព៖ KhmerOnlineNews