.jpg)
ផ្លែចេកគឺជាផ្លែឈើដែលមានការពេញនិយមជាខ្លាំង ព្រោះតែវាមានប្រយោជន៍ច្រើនដល់សុខភាពរបស់មនុស្ស ទាំងមានរស់ជាតិផ្អែម និងជួយអោយមានអារម្មណ៍ស្រស់ស្រាយ។ មានមនុស្សតិចតួចបំផុតដែលនឹងជឿជាក់ថា ផ្លែចេកគឺជាអាហារទីបួនដែលមនុស្សទូទាំងពិភពលោនឹងញ៉ាំភ្លាមៗក្រោយពីញ៉ាំបាយ, សាច់ និងពោតរួច។
ជម្រុញដល់ការរំលាយអាហារ
ជាតិកាបូអ៊ីដ្រាត និងសរសៃដែលមានក្នុងផ្លែចេកត្រូវបានគេសម្គាល់ថាជាអ្នកជួយគ្រប់គ្រងដល់ការធ្វើចលនាររបស់ពោះវៀន ដើម្បីអោយមានការរំលាយអាហារបានយ៉ាងល្អ។ ផ្លែចេកគឺជាអាហារដ៏ល្អមួយសម្រាប់អ្នកដែលកំពុងតែព្យាយាមបំបាត់អាការៈទល់លាមករ៉ាំរ៉ៃ។ ផ្លែចេកក៏មានជំនួយក្នុងការបន្ថយអាការៈដំបៅក្រពះ និងជំងឺមហារីក្រពះ។ ផ្លែឈើមួយនេះក៏ជាជម្រើសព្យាបាលពីធម្មជាតិដ៏ល្អបំផុតក្នុងការបន្សាបអាស៊ីតក្នុងក្រពះដែរដោយសារតែវាមានឥទ្ធិពលជួយបន្សាបអាស៊ីតពីកំណើត។
បំបាត់ស្ត្រេស
ចេកត្រូវបានគេស្គាល់វាជួយធ្វើអោយមនុស្សជាច្រើនបានធូរស្រាលពីស្ត្រេសដោយសារតែវាមានសារធាតុTryptophan សម្រាប់ជួយសម្រួលដល់ខួរក្បាល ហើយសារធាតុអាស៊ីតអាមីណេមួយនេះក៏ត្រូវបានគេស្គាល់ថាជាសារធាតុបញ្ចូនសញ្ញាសរសៃប្រសាទសម្រាប់ជំនួយធ្វើអោយអារម្មណ៍ល្អ និងបន្ថយស្ត្រេសក្នុងខ្លួន។
ជម្រុញដល់ដំណើរការណ៍របស់តម្រងនោម
វត្តមានរបស់អង់ទីអុកស៊ីដង់ Phelonic ក្នុងផ្លែឈើមួយប្រភេទនេះគឺជាសារធាតុដ៏សំខាន់សម្រាប់ជំនួយដល់សុខភាពតម្រងនោម តាមរយៈការកាត់បន្ថយឱកាសនៃការកើតគ្រួសក្នុងតម្រងនោម។ ផ្លែចេកគ៏ត្រូវបានគេស្គាល់ថាបញ្ចេញជាតិកាលស្យូមទៅតាមទឹកនោម និងបន្ថយឱកាសកើតជំងឺមហារីកក្នុងតម្រងនោមបើសិនជាញ៉ាំចេញពី ៤ ទៅ៦ដងជាងរៀងរាល់សប្តាហ៍។
ធ្វើអោយឆ្អឹងរឹងមាំ
ដើម្បីអោយរាងកាយមានការបឺតស្រូបជីវជាតិទាំងអស់បានកាន់តែច្រើន រាងកាយគួរតែមានសារធាតុប្រ៊ីបាយអូទិច ដែលមានឈ្មោះថា Fructooligosaccharide ដែលមានយ៉ាងច្រើនក្នុងផ្លែចេក។ សារធាតុប្រ៊ីបាយអូទិចត្រូវបានគេស្គាល់ថាជួយអោយរាងកាយបឺតស្រូបជាតិកាលស្យូមកាន់តែច្រើនដើម្បីពង្រឹងដល់កំហាប់របស់ឆ្អឹង ដើម្បីបន្ថយឱកាសកើតជំងឺពុកឆ្អឹងពេលអាយុច្រើនបាន។ ជាតិប៉ូតាស្យូមក្នុងផ្លែចេកក៏ជួយបង្ការកុំអោយបាត់បង់ជាតិកាលស្យូមក្នុងរាងកាយដែរ។
ជាប្រភពនៃថាមពល
ផ្លែចេកគឺជាផ្លែឈើដ៏ល្អមួយដែលត្រូវបានអ្នកកីឡាណែនាំអោយទទួលទានក្នុងពេលលេងកីឡា ព្រោះសមត្ថភាពរបស់ផ្លែចេកអាចជួយបង្កើនថាមពលដល់រាងកាយបាន។ ហេតុផលដែលថាធ្វើអោយថាមពលក្នុងខ្លួនកើតឡើងនោះគឺដោយសារតែវត្តមានរបស់កាបូអ៊ីដ្រាត ដែលពួកគេយកវាធ្វើជាជម្រើសដំបូងសម្រាប់អាហារពេលព្រឹក៕
ប្រភព៖ សុខភាព
