Saturday, October 26, 2013

ទុស្សេ​ខ្សែ​កាប​បង្គោល​ភ្លើង​​ ផ្អើល​រថយន្ត​ពន្លត់​អគិ្គភ័យ និង​របួស​បុគ្គលិកក្រុម​ហ៊ុន​​ខ្សែកាប​ម្នាក់

By on 4:30 PM


រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន ខ្សែកាបម្នាក់រងរបូសធ្ងន់ ត្រូវគេ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខណៈតខ្សែកាបនៅបង្គោលភ្លើង បណ្តាលឱ្យទុស្សេ ចរន្តអគ្គិសនី ដាច់ធ្លាក់ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៦ តុលា ២០១៣ នៅចំណុចស្តុបលូ៣ តាម បណ្តោយផ្លូវ ២០០៤ កែងនឹងផ្លូវ ណតប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។
បើតាមសេចក្តីរាយការណ៍ ពីអ្នក ឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាព បានឱ្យដឹងថា ក្នុង ហេតុការណ៍ ទុស្សេ ខ្សែកាបបង្គោលភ្លើងនេះ ក៏បណ្តាលឱ្យដាច់ភ្លើង ជាច្រើនកន្លែង ហើយរថយន្តពន្លត់អគ្គិភ័យ ក៏បានទៅដល់កន្លែងកើតហេតុផងដែរ ហើយរយៈពេលប្រមាណ ២០នាទី ភ្លើងរលត់ជាស្ថាពរ ៕