Friday, October 25, 2013

ដោយសារភ្លើងប្រច័ណ្ឌ ធ្វើឲ្យនារីម្នាក់ ហ៊ានកាត់ប្រដាប់ភេទ មិត្ដប្រុសចោល

By on 10:16 AM

ស្ដ្រីម្នាក់ នឹងត្រូវបង្ហាញមុខនៅក្នុងតុលាការ Meadowlands Magistrate ក្នុងទីក្រុង Soweto នៃ Gauteng អាហ្វ្រិកខាងត្បូង ក្រោយពីកាត់ប្រដាប់ភេទ មិត្ដប្រុសរបស់ខ្លួននាពេលឆាប់ៗនេះ។

យ៉ាងណាមិញ ស្ដ្រីខាងលើនេះ មានឈ្មោះថា Evidence Nkuna អាយុ ២១ឆ្នាំ ចាប់បានមិត្ដប្រុស របស់ខ្លួន ខណៈពេលដែលកំពុងតែនៅលើគ្រែ ជាមួយនឹងស្រីផ្សេង ក្នុងសភាពស្រាតននោលគោក កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៣មុននេះ។ ភ្លាមៗនោះ នារីរូបនេះបានប្រើកាំបិត កាត់ប្រដាប់ភេទ មិនប្រុសចោលតែម្ដង។ នៅក្នុងថ្ងៃតែមួយនោះ នាងក៏ត្រូវបានចាប់ខ្លួនផងដែរ។

ក្រោយពីចាប់ខ្លួន ដោយប៉ូលីសនៅក្នុងតំបន់នេះ នាងអាចធ្វើការធានាខ្លួន ទៅនៅក្រៅឃុំ ដោយបង់ប្រាក់ R ២,៥០០( ប្រាក់អាហ្វ្រិកខាងត្បូង) ឬ ២៥៥ ដុល្លារអាមេរិក តែនាងបែរជា គ្មានប្រាក់បង់ និងត្រូវឃុំខ្លួនជាបណ្ដោះអាសន្នទៀត ដើម្បីបញ្ជូនសុំនុំរឿងឡើងទៅតុលាការ។

ប្រភព៖ Khmerload