Saturday, October 26, 2013

ជនជាតិបរទេស ជិះម៉ូតូធុនធំ ត្រូវរថយន្ត កូរ៉ូឡា បុក រងរបួសធ្ងន់

By on 4:46 PM


ភ្នំពេញ៖ បុរសជនជាតិ បរទេសម្នាក់ បានរង របួសបាក់ជើងទាំងពីរ និងអ្នករួមដំណើរ ជាមួយ ជនជាតិខ្មែរ ម្នាក់ទៀត ត្រូវរងរបួស បែកមុខ បែកមាត់ ដោយសារតែពួកគេ ជិះម៉ូតូធុនធំ មួយគ្រឿង ឌុបគ្នា ត្រូវរថយន្ត កូរ៉ូឡាបុកយ៉ាង   ពេញទំហឹង អូសជិត៥ម៉ែត្រ កាលពីវេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៣ តាមបណ្ដោយ ផ្លូវលេខ ២៤០ កែងនិង ផ្លូវលេខ៥១ ស្ថិតក្នុង សង្កាត់ចតុ មុខ ខណ្ឌដូនពេញ។
នគរបាលមូល ដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញជន រងគ្រោះជិះម៉ូតូ ម៉ាក FTR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AV-0576 ជិះគ្នា២នាក់ ម្នាក់ជាជនជាតិ បរទេសស្បែកស ធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តកូរ៉ូឡា ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-8206 បើកយ៉ាងលឿន ធ្វើដំណើរ តាម បណ្ដោយផ្លូវលេខ២៤០ ក្នុងទិសដៅពីលិចទៅកើត ហើយបានបុកអ្នកជិះ ម៉ូតូយ៉ាង ពេញទំហឹង បណ្ដាល ជនជាតិបរទេស បាក់ជើងទាំងសងខាង និងម្នាក់ទៀត រងរបួស បែកមុខបែកមាត់ ចំណែករថយន្ត ខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង ហើយ បានព្យាយាមបើករត់ ដល់ចំណុចផ្លូវនរោត្ដម រថយន្តក៏ទៅមុខលែងរួច ទើបអ្នកបើកបរចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តឲ្យ សមត្ថកិច្ចស្ទូចយកទៅរក្សាទុក ។
នគរបាលមូលដ្ឋានបានបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះធ្វើអន្ដរាគមន៍ និងអូសយក រថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយ តាមនិតិវិធី ។ ចំណែកជនក្រុមជនរងគ្រោះ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះភ្លាមៗដែរ៕
ប្រភព៖ ដើមអម្ពិល