Saturday, October 19, 2013

ស្រវឹង​យ៉ាង​ជោក​​ជាំ​ជិះ​​ម៉ូតូ​​កណ្តាល​​ភ្លៀង​រលឹម បុក​​របាំង​​ថ្ម​​ចែក​​ទ្រូង​ផ្លូវ​​ប្រកាច់​​ស្លាប់​​ភ្លាមៗ​

By on 11:23 PM
Wat 19107

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ក្នុង​ស្ថាន​ភាព ស្រ​វឹង​ស្រា​​ជោក​ជាំ បាន​​ជិះ​​ម៉ូ​តូ​​មួយ​គ្រឿង តាម​​ប​ណ្តោ​យ​​ផ្លូវ​​២០០៤ ក្នុង​ទិស​ដៅ​​ពី​​កើ​ត​ទៅ​​លិច ក្នុង​​ល្បឿន​​យ៉ាង​​លឿន ហើយ​​មេឃ​​កំ​ពុង​តែ​​ភ្លៀង​រលឹម ស្រាប់​តែ​​រេ​​ចង្កូត​​ជ្រុល​​ទៅ​បុក​​របាំង​​ថ្ម ចែក​​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល នឹង​ថ្នល់​ស្លាប់​ភ្លាម​តែម្តង កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ ។​

មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក MD ពណ៌​ក្រហម ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-6179 តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​២០០៤ យ៉ាង​លឿន ស្រាប់តែ​មកដល់ ចំណុច​មុខ​ភោជនីយដ្ឋាន អូ​ប៉េ​រ៉ា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក៏​បុក​របាំង​ថ្ម​ស្លាប់​តែម្តង​។ ក្រោយ​កើតហេតុ សព​បុរសរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី ចំណែក​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក ជា​បណ្តោះអាសន្ន​៕
ប្រភព៖ វត្តភ្នំ