Saturday, October 19, 2013

សព​យុវជន​លង់​ទឹកឈូ អណ្តែត​ឡើង ក្រោយ​លិច​បាត់​ពីរ​យប់​

By on 11:27 PM

ខេត្តកំពត: ក្រោយ​លិច​បាត់អស់​រយៈពេល​ពីរ​ថ្ងៃ​ពីរ​យប់ សព​យុវជន​ម្នាក់ ដែល​លិច​បាត់ ដោយសារតែ​កម្លាំង​ទឹក​កួច នៅក្នុង​ជ្រោះ​ទឹកឈូ នា​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ សព​យុវជន​ម្នាក់ បាន​អណ្តែត​ឡើង នៅ​ចម្ងាយ​ប្រមាណ ប្រហែល​មួយ​គីឡូម៉ែត្រ ពី​ទី​កើតហេតុ​។

​គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ យុវជន​ម្នាក់ បាន​លិច​បាត់​ចូលទៅក្នុង​ទឹក នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ ស្ថិតក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្តកំពត​។

​ជនរងគ្រោះ ត្រូវ​អ្នកផង​សន្និដ្ឋានថា បាន​បាត់​បង់ជីវិត ហើយ​ចាត់ចែង​ស្វែងរក​អស់ពី​សមត្ថភាព​។ រហូតដល់​ពីរ​ថ្ងៃ​ពីរ​យប់ មិនអាច​រកឃើញ ពោលគឺ​ទើបតែ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ ទើប​ប្រទះ​សព​អណ្តែត​ឡើង នៅ​ខាងក្រោម​ខ្សែទឹក ចម្ងាយ​ប្រមាណ​ប្រហែល​មួយ​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ ដែល​ស្ថិត​ក្បែរ​ទំនប់​បង្ហៀរទឹក របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ​កំចាយ ផលិត​ថាមពល​វា​រី​អគ្គិសនី​។​

​ជនរងគ្រោះ ឈ្មោះ រ៉ុង ប៉ា​លី អាយុ ១៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម តែ​មក​ស្នាក់នៅ និង​សិក្សា​ក្នុង​រាជធានី​ភ្នំពេញ​៕



ប្រភព៖ CEN