Friday, October 18, 2013

ក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ ជាប់ជើងនៅក្នុងបង្គន់ ទៅណាមិនរួច! (មានវីដេអូ)

By on 1:35 PM
យើងតែងប្រទះឃើញ សារព័ត៌មានចិនចុះផ្សាយ ជាហូរហែរ ពីករណីដែលក្មេងតូចៗ ធ្វើឲ្យខ្លួនឯង ជាប់នៅក្នុងអ្វីមួយដូចជាពេលថ្មីៗនេះមានក្មេងតូចម្នាក់បាន ជាប់នៅក្នុងម៉ាស៊ីនបោកខោអាវ  ជាដើម។
យ៉ាងណាមិញ មានក្មេងប្រុសម្នាក់ទៀតហើយ និង ជាក្មេងប្រុសចុងក្រោយគេផងដែរ នៅក្នុង ប្រទេសចិន ដែលធ្វើឲ្យខ្លួនឯងជាប់ ទៅណាមិនរួចបែបនេះ។ ប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា ក្មេងប្រុស អាយុ ៣ឆ្នាំម្នាក់ បានធ្វើឲ្យជើងរបស់គេ ជាប់នឹងបង្គន់ ដកទៅណាមិនរួច ហើយដោយ ឪពុកម្តាយរបស់ក្មេងនេះ មិនអាចធ្វើអ្វីបាន ដើម្បីជួយដល់កូនរបស់ខ្លួននោះ ពួកគាត់ក៏បាន រាយការណ៍ ដល់ក្រុមពន្លត់អគ្គីភ័យ ដើម្បីមកជួយ។
ក្មេងប្រុសនេះ បានជាប់ជើង ខណៈពេល កំពុងប្រើប្រាស់បង្គន់ នៅក្នុងផ្ទះរបស់គេ ដែលស្ថិតនៅ ក្នុង ខេត្ត Guizhou ប្រទេសចិន។ ក្នុងនោះ ក្រុមជួយសង្គ្រោះ បានចំណាយពេល អស់ ៣០នាទី ទំរាំ អាចប្រើញញួរ វាយបំបែកបានសំរេច។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនា វីដេអូឃ្លីប ខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Khmerload