រាជធានីភ្នំពេញ ៖ មកទល់ពេលការព្យាយាមស្វែងរកសាកសពជនរគ្រោះដែលធ្លាក់ពីលើទូកកម្សាន្តកាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខផ្សាររាត្រីស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់អណ្តែតតាមដងទន្លេបាសាក់ នៅខាងក្រោយវត្តចាក់អង្រែក្រោមដែលគេអះអាងថា ជាសពជនរងគ្រោះខាងលើ ។ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី ម៉ោងប្រមាណ ៧ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០ ១៣ នៅខាងក្រោយវត្តចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សូមបញ្ជាក់ថា ជនរងគ្រោះដែលធ្លាក់ពីលើទូកកម្សាន្ដចូលទៅក្នុងទឹកទន្លេនោះមានឈ្មោះ កែវ វាសនា អាយុ ២៨ឆ្នាំ បុគ្គលិកផ្នែកអាយធី របស់ក្រុមហ៊ុនទូរស័ព្ទ ស្នាក់នៅផ្ទះលេខ២៦៤ ផ្លូវ លេខ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
បើយោងតាមសមត្ថកិច្ចដែលសាកសួរសាក្សីក្នុងហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុថ្នាក់ដឹកនាំក្រុមហ៊ុនទូរស័ព្ទដែលកំពុងមានប្រជាប្រិយភាពនៅកម្ពុជា បានជួលទូកកម្សាន្ដរបស់លោក អ៊ីប្រាហ៊ីម ជនជាតិខ្មែរឥស្លាម អាយុ ៦៨ឆ្នាំ យីហោចតុមុខ០៥ ដើម្បីរៀបចំកម្មវិធីជប់លៀងតាមដងទន្លេ ដោយមានបុគ្គលិកចូលរួមប្រមាណ ៧០ នាក់ ដោយចងភ្ជាប់ទូកជាពីរ។
សមត្ថកិច្ចបានបន្ដទៀតថា នៅពេលដែលកម្មវិធីចាប់ផ្ដើមនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ទូកកម្សាន្ដបាន ធ្វើដំណើរតាមដងទន្លេ លុះដល់៣ម៉ោងក្រោយដែលគ្រប់ម៉ោងជួលក៏ត្រឡប់មកច្រាំងវិញ។ ពេលធ្វើដំណើរជិតមកដល់ច្រាំងទន្លេមុខផ្សាររាត្រី សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ជនរងគ្រោះ កែវ វាសនា បានដើរទៅរកបន្ទប់ទឹកនៅលើទូក ដើម្បីបត់ជើង ប៉ុន្ដែបែរជាដើរចូលខុសបន្ទប់ទឹកបណ្ដាលធ្លាក់ចូលទឹកទន្លេតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ថ្នាក់ដឹកនាំ និងមិត្ដភក្ដិរួមការងារទាក់ទងមកសមត្ថកិច្ច ដើម្បីជួយអន្ដរាគមន៍ភ្លាមៗផងដែរ តែរកមិនឃើញនោះទេ ព្រោះទឹកបានហូរគួចយកជនរងគ្រោះទៅបាត់។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ កំណើតថ្មី