Wednesday, October 16, 2013

អេស្កាវ៉ាទរ័​ក្រុមហ៊ុន​លី​ឈួ​ង​បុក​គូទ​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​រង​​ការ​ខូចខាត​យ៉ាង​ដំណំ

By on 11:15 AM
ភ្នំពេញ ​៖ ​អេស្កាវ៉ាទ័រ​ក្រុមហ៊ុន​លី ឈួ​ង​ អ្នកបើកបរ​មិន​ប្រយ័ត្ន​បង្ក​គ្រោះ ​ថ្នាក់​ចរាចរ​ដោយ​បុក​ទៅលើ​រថយន្ត​កាមរី ​ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង​ បណ្ដាល​ឲ្យ​ ​ខូចខាត​យ៉ាង​ដំណំ ខណៈ​ជាន់​ហ្វ្រាំង​មិនទាន់ ពេល​ដែល​ម៉ូតូ​និង​រថយន្ត​មួយ​គ្រឿង ​ផ្សេងទៀត​បើក​កាត់​ពីមុខ។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង ២៥​នាទី​រសៀល ​ថ្ងៃទី​១៥​ ខែតុលា​ ​ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​ព្រះសីហនុ សង្កាត់ បឹង​ព្រលិត ខណ្ឌ​៧​មករា។
សាក្សី​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​អេស្កាវ៉ាទ័រ​របស់​ក្រុម ហ៊ុន​លី​ឈួ​ង​បង្កហេតុ និង​រថយន្ដ​កាមរី ហាយប្រ៊ីត​របស់​ ជនរងគ្រោះ​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​ លុះ​ដល់​ចំណុច​កែង​ផ្លូវ​លេខ​១០៧ រថយន្ដ​កាមរី​ពណ៌​ស​ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​រដ្ឋ​០៦.២-១១៩១ បាន​វ៉ាក់​នឹង​ម៉ូតូ​១​គ្រឿង​ដែល បើក​បញ្ច្រាសទិស​កាត់មុខ ក៏​ជាន់​ហ្វ្រាំង ហើយ​អ្នកបើកបរ​អេស្កាវ៉ាទ័រ​ដែល​មិន ​មានការ​ប្រុងប្រយ័ត្ន ក៏​ជ្រុល​ចង្កូត​មក ​បុក​នឹង​រថយន្ដ​ខាង​លើនេះ​មួយ​ទំហឹង​ចំ​ពី​ក្រោយ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ។
បន្ទាប់ពី​កើតហេតុ ភាគី​ទាំងសងខាង ហាក់ដូចជា​មានការ​តឹងសរសៃក​ដាក់​គ្នា បើ​ទោះជា​ខាង​នគរបាល​ចរាចរណ៍ ជួយ​សម្របសម្រួល​យ៉ាងណាក៏ដោយ ដោយសារតែ​ភាគី​អេស្កាវ៉ាទ័រ​របស់​ក្រុម ហ៊ុន​លី​ឈួ​ង​ត្រូវ​បាន​គេ​ចាត់ទុកថា មួយ​រយៈ​នេះ​មាន​ឥទ្ធិពល​ផង​ដែរ​ក្នុង​ការ​បើក​ ចូល​ក្រុង ទាំង​គ្រឿងចក្រ និង​រថយន្ដ​ធុន​ធ្ងន់ ហើយ​ភាគី​ជនរងគ្រោះ​មិន​ព្រម​ទទួល​ យក​នូវ​សំណង​មិន​សមរម្យ​​​ ​ទើប​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​យក​ទៅ​ រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់។
គួររំលឹកថា រថយន្ត​និង​គ្រឿងចក្រ ក្រុមហ៊ុន​លី​ឈួ​ង​ដែល​បើក​ក្នុង​ក្រុង​បង្ក បញ្ហាគ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ដែល​សមត្ថកិច្ច​ធ្លាប់​និយាយ​ថា អ្នក បើកបរ​ពេលខ្លះ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ចូល​ចិត្ដ​យក​អំណាច​ឥទ្ធិពល​ពី​ក្រុម ហ៊ុន ពេលខ្លះ​ស្ទើរតែ​មិន​ស្ដាប់​​​ការណែនាំ​របស់​សមត្ថកិច្ច​ទៀត​ផង៕
a18