Monday, November 4, 2013

ខឹង​ប្រពន្ធ​នាំ​ក្មេងប្រុស​ស្ទាវៗ​មក​ផឹកស៊ី​ក្នុងផ្ទះ ទ្រាំ​មិនបាន​ចាប់​ប្រពន្ធ​ប៉ង​អា​.​ក​សម្លាប់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ទាន់

By on 2:29 PM
T-11-04-13-gg-full
ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា មក​លើ​ប្រពន្ធ ដោយសារ​ការ​ប្រច័ណ្ឌ។
ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​នា​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​សែន​សុខ​ទី​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។
ជនជាប់ចោទ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​ហេង​វណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ។
ប៉ូលិស​និយាយ​ថា ជនជាប់ចោទ​ខាងលើ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ​របស់​ខ្លួន ឈ្មោះ ហ៊ឹង ច​ន្ធី អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ជាមួយ​ប្ដី។
សាក្សី​និង​ជនរងគ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នាង​ជា​ប្រពន្ធ​បាន​ក្មេងប្រុស​២-៣​នាក់​មក​ហូបបាយ​ផឹកស៊ី​ក្នុងផ្ទះ​នេះ ប្ដី​ត្រឡប់​មកពី​ធ្វើការ​ឃើញ​ដូច្នេះ​ខឹង​គាត់​ក៏​កាន់​កាំបិត​ស្ទុះ​ទៅ​ចាប់​ប្រពន្ធ​ដួល​សង្កត់​អា​.​ក ប៉ង​សម្លាប់ ប៉ុន្តែ​នាង ជា​ប្រពន្ធ​រើបម្រះ។
រួចខ្លួន​ក៏​រត់គេច​ខ្លួន​ចូល​ទៅ​ពួន​ក្នុងផ្ទះ​ក្រុម​ក្មេង​ស្ទាវ​ដែល​ជួល​ស្នាក់នៅ​ក្បែរ​គ្នា​នេះ។ នៅ​ពេល​នោះ​ស្ថានភាព​ចលាចល ផ្អើល​ដល់​អ្នកជិតខាង​ក៏​ទូរស័ព្ទ​ប្ដឹង​ទៅ​វិទ្យុ​ក្នុងស្រុក ហើយ​ប៉ូលិស​ស្នងការ​ក្រុង​ទៅ​ជួយ​អន្តរាគមន៍​ក៏​ឃាត់ខ្លួន​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​មក​សួរនាំ​តែម្តង។
នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ​ត្រូវ​បាន​គេ​និយាយ​ថា ជនជាប់ចោទ​ត្រូវ​បាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ចំណែកឯ​លោក​ម៉ក់​ហុង​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ពុំ​មាន​ទំនាក់ទំនង​បាន​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ដោះលែង​នោះ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​ទទួល​លើក​ទូរស័ព្ទ​ឡើយ៕