នៅពេលដែលនិយាយអំពី ស្ដាយកាត់សក់ បុរសជនជាតិចិនម្នាក់ឈ្មោះ Wang Weibu ដែលជា ជាងកាត់សក់ បានប្រើប្រាស់នូវ សំភារៈដែលក្ដៅៗ។
លោក Wang គឺជាជាងកាត់សក់បុរាណម្នាក់ ដែលនៅតែប្រកាន់យកនូវ វិធីកាត់សក់ពីបុរាណ ដែល ហៅថា Dahuojia ដែលប្រើប្រាស់នូវ ឧបករណ៍ក្ដៅៗពីរ សំរាប់ដុតសក់បន្ទាប់មកទើបកាត់។ ចំពោះអ្នកដែលមានសក់រាងវែង គឺគាត់បានប្រើកន្ត្រៃកាត់ឲ្យខ្លីបន្តិច ទើបយកភ្លើងមកដុត និងធ្វើការច្នៃចេញជាម៉ូដប្លែកៗ ហើយម៉ូតនេះអាចរក្សាបាន ៣ខែ។
វិធីកាត់សក់បុរាណនេះ គឺមានតាំងពីឆ្នាំ ១៩៨០មកម្ល៉េះ ដែលមានច្រើននៅប្រទេសចិន តែឥលូវនេះ វិញ នៅសល់តែលោក Wang ម្នាក់តែប៉ុណ្ណោះ ដែលនៅបន្តវិធីបុរាណនេះ។ លោក Wang មាន អាយុ ៧៣ឆ្នាំ អតិថិជនរបស់គាត់ ភាគច្រើនគឺជាមនុស្សចំណាស់៕







ប្រភព៖ Khmerload
