
ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់យុវជនពីរនាក់ត្រូវបានរថយន្តកុងតឺន័រកិនបែកក្បាល ធ្លាយខួស្លាប់ យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ខណៈពេលពួកគេចេញពីច្រៀងខារ៉ាអូខេ រួចជិះម៉ូតូទៅបុករថយន្តកុងតឺន័រដែលបើកកាត់ទទឹងគ្នាលើ កំណាត់ផ្លូវជាតិលេខ១ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២ វិច្ឆិកា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវកែងបំបែកជា៤ខាងមុខក្រុមហ៊ុនលក់ម៉ូតូហុងដា ដែលស្ថិតក្នុងភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។
ជនរងគ្រោះដែលស្លាប់នេះមានម្នាក់ឈ្មោះ លីវ សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះឡឹង កាង អាយុ២៨ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ។ រីឯអ្នកបើកបររថយន្តកុងតឺន័របានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើត ហេតុធ្វើការវាស់វែងរួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី និងនាំយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមច្បាប់៕
ប្រភព៖ កំណើតថ្មី
